Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូនត្រដក់ ២ក្បាល ត្រូវបានជួយសង្គ្រោះ និងយកទៅប្រលែងក្នុងជម្រកធម្មជាតិវិញ

ខេត្តកំពង់ធំ៖ កូនសត្វត្រដក់តូចចំនួន ២ ក្បាល ដែលមានអាយុប្រហែល ២ខែត្រូវបានក្រុមឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន ដកហូតពីគ្រួសារមួយ នៅខេត្តកំពង់ធំ ដើម្បីយកទៅប្រលែងនៅតំបន់ធម្មជាតិវិញ។ នេះបើយោងតាមផេកផ្លូវការរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ។

បើតាមការបញ្ជាក់របស់អង្គខាងលើបានឱ្យដឹងថា កូនសត្វត្រដក់តូច (Lesser Adjutant) ចំនួនពីរក្បាលមានអាយុប្រហែល ២ខែត្រូវបានក្រុមឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន ដកហូតពីគ្រួសារមួយស្ថិតក្នុងភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងពេលល្បាតអនុវត្តច្បាប់ប្រចាំខែ។

ជាមួយគ្នានេះ ក្រុមឧទ្យានុរក្សបានបញ្ជាក់ផងដែរថា ត្រដក់តូចទាំងនេះ ត្រូវបានគ្រួសារមួយទិញពីអ្នកប្រមាញ់ ម្នាក់មកចិញ្ចឹម ក្នុងគោលបំណងចិញ្ចឹមលម្អ ដូចសត្វស្រុកធម្មតា មិនមែនសម្រាប់ធ្វើអាជីវកម្មនោះទេ។ 

ក្រោយពីដកហូតសត្វស្លាបទាំងពីរនេះ ត្រូវបានប្រគល់ជូនអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) កាលពីព្រឹកថ្ងៃទី២២ ខែមេសា ដើម្បីធ្វើការស្តានិតិសម្បទាមុននឹងសម្រេចប្រលែងពួកគេទៅក្នុងជម្រកធម្មជាតិវិញ។ ចំណែកឯម្ចាស់សត្វ តម្រូវឱ្យចុះកិច្ចសន្យាលើការឈប់ប្រព្រឹត្តបទល្មើសសត្វព្រៃនេះបន្តទៀត។ 

ក្នុងពេលជាមួយគ្នានេះដែរ ក្រុមល្បាតក៏បានអប់រំបន្ថែមអំពីច្បាប់តំបន់ការពារធម្មជាតិ ការអភិរក្ស សត្វស្លាប និងជីវៈចម្រុះ និងតួនាទីរបស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមថែរក្សាការពារ និងប្រើប្រាស់ដោយឈ្លាសវៃនូវធនធានធម្មជាតិដែលមានក្នុងតំបន់រ៉ាមសារនេះផងដែរ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9161687