Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំណាព្យអាយុកាលជា​ង​២ពាន់ឆ្នាំ ​ត្រូវលើកយកមកដាក់ជាឈ្មោះ បេសកកម្ម​ទៅភពព្រះអង្គារ​ ​របស់ចិន

រដ្ឋបាល​អវកាស​ជាតិ​របស់ប្រទេសចិន ហៅកាត់ថា CNSA កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានប្រកាស​​ដាក់ឈ្មោះ​បេសកកម្ម​ រុករក​លើកដំបូងបំផុត​របស់ចិន ​​ទៅកាន់ភព​ព្រះអង្គារ​នោះហើយ គឺឲ្យឈ្មោះ «Tianwen-1»។ 

យោងតាមភ្នាក់ងារអវកាស​ បានបញ្ជាក់ថា ឈ្មោះ​បេសកកម្ម​រុករករបស់ចិននោះ មកពីពាក្យថា «Tianwen» ឬ «សំណួរ​ទៅកាន់ឋានសួគ៌» ដែលជាកម្រងកំណាព្យ​​​មួយ​ និពន្ធ​ដោយ​កវី​ឈ្មោះ Qu Yuan ជាកវីនិពន្ធ​ដ៏ល្បីល្បាញ​បំផុត​របស់ប្រទេសចិន ហើយ​កំណាព្យ​នេះ​បានបន្ត​មាននៅ រហូតដល់អាយុ​កាលជាង​២ពាន់ឆ្នាំកន្លង​មកហើយ។ 

ការប្រកួតប្រជែង​ជាអន្តរជាតិ​មួយ ត្រូវបានធ្វើឡើង​ ដើម្បីជ្រើសរើស​ឈ្មោះ​ដាក់​ឲ្យ​បេសកកម្ម​ស្រាវជ្រាវ​លើកដំបូងគេ​របស់ចិន ​ទៅកាន់​ភពព្រះអង្គារ​​​ ហើយត្រូវបានធ្វើឡើង កាលពី​ខែ​សីហា ឆ្នាំ២០១៦​ ។ អ្នករៀបចំការប្រកួតប្រជែង​ បានទទួល​ចុះឈ្មោះ អ្នកប្រកួតប្រជែងសរុប​ប្រហែល ៣៦ ០០០ នាក់ ។ 

គណៈវិនិច្ឆ័យ​ពិសេស​មួយ និងការបោះឆ្នោត​ តាមអនឡាញ ​ត្រូវបានបង្កើតឡើង ហើយបញ្ជឺ​ឈ្មោះ​អ្នកឈ្នះ​ចុង​ក្រោយចំនួន​៨នាក់ ត្រូវបានប្រកាស​ កាលពីថ្ងៃទី២៤ ខែមេសា ខណ:​​ប្រទេស​ចិន​ប្រារព្ធ​​ខួបទិវា​អវកាស​ប្រចាំ​ឆ្នាំ។ 

បេសកកម្មដែលបានគ្រោងទុក រួមមាន ការចូល​ទៅកាន់គន្លង, ការចុះចត និងការធ្វើដំណើរ​នៅលើភពព្រះអង្គារ។ បើសិនបេសកកម្ម​ទទួលបានជោគជ័យនោះ អ្នកវិទ្យាសាស្ត្រ​​នឹង​អាចសិក្សា​ស្រាវជ្រាវ​ អំពីបរិយាកាស, អំពីផ្ទៃ, លក្ខណៈភូមិសាស្ត្រ​ នៃភពព្រះអង្គារ និង​លក្ខណៈពិសេស​ នៃដែនមាញ៉េទិច​របស់ភពផែនដីថែមទៀតផង៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9161454