ថ្មីៗនេះ កម្រងវ៉ែនតាម៉ូដថ្មីដែលមានអ្នកតំណាងជាតារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Jennie ក្រុម BlackPink ត្រូវបានលក់ដាច់ខ្លាំងមែនទែន ទោះបីជាមានតម្លៃខ្ពស់ និងស្ថិតក្នុងស្ថានភាពដែលពិភពលោកកំពុងមានជំងឺកូវីដ១៩ រាលដាលក៏ដោយ។
ចាប់តាំងពីខែមីនាកន្លងមក ស្រីស្អាត Jennie សមាជិកក្រុមចម្រៀង BlackPink បានចាប់ផ្ដើមពញ្ញាក់អារម្មណ៍អ្នកគាំទ្រដោយការបង្ហាញរូបភាពខ្លួនជាមួយវ៉ែនតារបស់ម៉ាកមួយដែលខ្លួនតំណាងជាបណ្ដើរៗ។ រហូតមកដល់ដើមខែមេសានេះ នាងបានបង្ហាញរូបភាពទាំងស្រុងរបស់ម៉ូដវ៉ែនតារបស់ម៉ាកយីហោខាងលើ ដែលបញ្ចូលនៅក្នុងទស្សនាវដ្តី Marie Claire ដែលខ្លួនក៏នឹងជាអ្នកតំណាងលើទស្សនាវដ្ដីនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ម៉ូដវ៉ែនតានេះមានតម្លៃចាប់ពី ២៥០ ទៅ២៦០ដុល្លារក្នុងមួយគូ រីឯខ្សែពាក់បន្ថែមមានតម្លៃ ១៣០ដុល្លារក្នុង១ខ្សែ។
អ្វីដែលភ្ញាក់ផ្អើល គឺនៅព្រឹកថ្ងៃទី ២១ ខែមេសា ក្រោយពេលដាក់លក់លើវិបសាយរបស់ម៉ាកនេះ នៅប្រទេសចិន មិនបានប៉ុន្មាននាទីផង វ៉ែនតាទាំងអស់ដែលមានម្ចាស់បទ Solo តំណាងគឺលក់ដាច់គ្មានសល់ ទោះបីជាកំពុងមានការប៉ះពាល់ពីជំងឺកូវីដ១៩ក៏ដោយ៕
ប្រភព៖ Zing