Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពហុកីឡដ្ឋានជាតិមរតកតេជោ បញ្ចប់ ១០០%ហើយ លើផ្នែកសំណង់រឹង

ភ្នំពេញ៖ ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបញ្ចប់សព្វគ្រប់ ១០០ភាគរយហើយលើផ្នែកសំណង់រឹង ស្របពេលហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់បម្រើដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងត្រូវរៀបចំឱ្យបានចប់សព្វគ្រប់ នៅចុងឆ្នាំ២០២០។ នេះបើយោងតាមសម្ដីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ថ្លែងប្រាប់អ្នកសាព័ត៌មានកាលពីម្សិលមិញលោក វ៉ាត់ ចំរើន បានលើកឡើងថា ពេលនេះផ្នែកសំណង់រឹងត្រូវបានបញ្ចប់ជាស្ថាពរហើយ ជារួមការសាងសង់កីឡដ្ឋានធំសម្រេចបានប្រមាណ ៨០ភាគរយ ដោយនៅសល់ ២០ភាគរយទៀតនោះនៅលើកិច្ចការបំពាក់ដំបូល កៅអី កញ្ចក់…និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលត្រូវបំពាក់នៅខាងក្រោមអគារនៃកីឡដ្ឋាន ដែលមានផ្សារទំនើប សណ្ឋាគារ សាលហ្វឹកហាត់មួយចំនួនទៀត។ 

លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់បន្ថែមថា ខាងភាគីចិនបានប្តេជ្ញាថា នឹងសាងសង់កីឡដ្ឋានធំទាំងមូលនឹងធ្វើឱ្យរួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ហើយចាប់ពីឆ្នាំ២០២១តទៅយើងនឹងអាចប្រើប្រាស់នូវពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការហ្វឹកហាត់បន្សាំទៅនឹងទីលាន ហើយក៏ជាកន្លែងប្រារព្ធពិធីបើក-បិទនៃស៊ីហ្គេម ២០២៣ ផងដែរ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9160980