Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ជូនជនសង្ស័យ៨នាក់ទៅតុលាការ

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាល ខណខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន៨នាក់ ពាក់ព័ន្ធករណី២ផ្សេងគ្នា ទៅកាន់​តុ​លាការ នៅព្រឹកថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២០នេះ។

ជនសង្ស័យទាំង ៨នាក់ដែលមានករណីទី១ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ និងករណីទី ២ ប្រើប្រាស់សារធាតុញៀនខុសច្បាប់។

តាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ​ជនសង្ស័យប្រុស ស្រីទាំង៨នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន​ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ​វិ​ធី​ សាកសួរ និ​ងកសាងសំណុំរឿង​។

ជនសជនសងជនសង្ស័យទាំង៨នាក់បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីនោះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

​​លោក ​វរ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសារធាតុ​ញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលា ៕ ​​​ដោយ៖ ផេង សុភាព

from: https://tnaot.com/km/m/detail/article/9160660