នៅវេលាម៉ោង ០៦និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត ០២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខេត្តព្រះសីហនុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តកាមេរីបាឡែនមួយគ្រឿងបានវ៉ា ក៏ជ្រុលចង្កូតទៅបុករថយន្តធុនធំមួយគ្រឿងដែលឈប់នៅចិញ្ចើមផ្លូវជាតិ បណ្តាលឱ្យរថយន្តកាមេរីបាឡែនរងការខូចខាតស្ទើរទាំងស្រុង រីឯរថយន្តធុនធំរងការខូចខាតផ្នែកមុខចំហៀងខាងស្តាំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំង និងបានធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុង យូ