Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គីភ័យលេបត្របាក់ឃ្លាំងអេតចាយមួយកន្លែង ខណៈម្ចាស់ចាក់សោទ្វារទៅលេងស្រុក

ភ្នំពេញ៖ ឃ្លាំងស្តុកអេតចាយមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខណៈម្ចាស់ចាក់សោទ្វារទុកចោល ហើយនាំគ្នាទៅលេងស្រុកកំណើត។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២:៣០នាទីរសៀល នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ ស្ថិតនៅផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុឃ្លាំងអេតចាយខាងលើម្ចាស់បានចាក់សោទ្វារទុកចោល ហើយក៏នាំគ្នាទៅលេងស្រុកកំណើត លុះនាថ្ងៃកើតហេតុខាងលើ ស្រាប់តែគេឃើញមានអណ្តាតភ្លើងឆេះចេញមកពីក្នុងឃ្លាំង បង្កឲ្យមានផ្សែងខ្មៅហុយយ៉ាងខ្មួលខ្មាញ់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យ ខណៈភ្លាមៗនោះដែរក៏មានរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថចំនួន ៣គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ២គ្រឿង និងរថយន្តក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ២គ្រឿង បានមកអន្តរាគមន៍ជួយបាញ់ពន្លត់ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង ៣:២០នាទីក្នុងថ្ងៃដដែល។បើយោងតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អគ្គីភ័យដែលឆាបឆេះឃ្លាំងអេតចាយខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងគ្រោះនោទេ ប៉ុន្តែគ្រាន់រងការខូចខាតសម្ភារអេតចាយអស់មួយចំនួនធំ និងឆេះឃ្លាំងស្តុកអេតចាយអស់ទាំងស្រុងតែម្តង៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9158655