Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទឹកស្អាតនៅភ្នំពេញ មានគុណភាពល្អដូចទឹកស្អាតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ភ្នំពេញ៖ ទឹកស្អាតនៅរាជធានីភ្នំពេញ មានគុណភាពល្អដូចទឹកស្អាត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលអាចយកមកពិសារ ដោយមិនចាំបាច់ឆ្លងកាត់ការចម្រោះ ឬដាំចម្អិននោះឡើយ។ នេះបើយោងតាមលោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។

លោក ហេង សុខគង់ បានបញ្ជាក់ថា ទឹកស្អាតនៅរាជធានីភ្នំពេញ ដែលហូរចេញពីក្បាលរ៉ូប៊ីណេ ប្រជាពលរដ្ឋអាចបរិភោគបានដោយផ្ទាល់តែម្តង ពោលគឺមានគុណភាពជាទឹកល្អស្មើនឹងទីក្រុងតូក្យូនៃប្រទេសជប៉ុន។ ហើយទឹកស្អាត ដែលហូរចេញពីក្បាលរ៉ូប៊ីណេ នៅខេត្តសៀមរាប ក៏អាចបរិភោគបានដោយផ្ទាល់ផងដែរ។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ “សូមជម្រាបថា ទឹកនៅរាជធានីភ្នំពេញ ជាប់គុណភាពជាទឹកល្អ ល្អមែនទែនរហូតទៅដល់ស្មើនឹងទីក្រុងតូក្យូប្រទេសជប៉ុន ហើយទឹកដែលចេញមកពីរ៉ូប៊ីណេ គឺយើងអាចផឹកបានផ្ទាល់តែម្តង នៅសៀមរាបដូចគ្នា។ អញ្ចឹងហើយគុណភាពទឹកនៅកម្ពុជាយើងខ្ពស់មែនទែន ដែលយើងជំរុញតភ្ជាប់ទៅដល់រដ្ឋាករទឹកដទៃទៀត”។

លោក ហេង សុខគង់ ក៏បានបញ្ជាក់បន្ថែមថា នៅកម្ពុជាបច្ចុប្បន្ន មានរោងចក្រផលិតទឹកស្អាតទូទាំងប្រទេសចំនួន ២៩០កន្លែង ដោយនៅក្នុងនោះ មានរដ្ឋាករស្វយ័តរាជធានីភ្នំពេញ និងសៀមរាប រដ្ឋាករទឹករបស់រដ្ឋមានចំនួន ១១ និងរដ្ឋាករទឹកឯកជនរបស់អង្គការ World Bank ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9158573