Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រោងចក្រចំនួន៦បានបិទទ្វារ និងរោងចក្រចំនួន៧៧បានបើកថ្មីនៅកម្ពុជា អំឡុងវិបត្តិកូវីដ១៩

ភ្នំពេញ៖ រោងចក្របើកថ្មីមានចំនួន ៧៧រោងចក្រ និងបិទទ្វារត្រឹមតែចំនួន ៦រោងចក្រប៉ុណ្ណោះ ក្នុងអំឡុងវិបត្តិកូវីដ១៩។ នេះបើយោងតាមសម្ដីរបស់លោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោក ហេង សុខគង់ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៣ខែដំបូងដើមឆ្នាំ២០២០នេះ កម្ពុជាមានរោងចក្របើកថ្មីចំនួន ៧៧រោងចក្រ ហើយក្នុងនោះមានរោងចក្រចំនួន ៦បានបិទទ្វារតែម្ដង ដោយសារវិបត្តិវីរុសកូវីដ១៩ ។

លោកបានអះអាងថា បើទោះបីជាពិភពលោកកំពុងជួយបញ្ហាវិបត្តិមេរោគកូវីដ១៩ យ៉ាងណាក្ដី ក៏កម្ពុជានៅតែមានរោងចក្របន្តបើកជាហូហែរដែរ ចំណែកឯប្រទេសដ៏ទៃជុំវិញពិភពលោកបានបិទរោងចក្រស្ទើរតែទាំងអស់។ លោកក៏បានបញ្ជាក់ដែរថា ចំពោះករណីបិទរោងចក្រទាំង ៦នេះ គឺមកពីកត្តាជាច្រើន រួមជាមួយវិបត្តិកូវីដ១៩ផងដែរ ដោយសារកង្វះវត្ថុធាតុដើម និងមួយចំណែកទៀតមកពីប្រទេសបញ្ជាទិញ បានបិទទ្វារអស់ទៅហើយ ដោយសារប្រទេសទាំងនោះកំពុងរងគ្រោះធ្ងន់ធ្ងរពីការរីករាលដាលជំងឺកូវីដ១៩។

លោក ហេង សុខគង់ ក៏បានសង្កត់ធ្ងន់ផងដែរថា ជាក់ស្ដែងមុនឆ្នាំ២០១៣ ២០១៤ វិស័យឧស្សាហកម្មបានចូលរួមចំណែកនៅក្នុង GDP សរុបរបស់កម្ពុជា មានប្រមាណត្រឹមតែជាង ២០ភាគរយតិចតួចប៉ុណ្ណោះ។ លោកបន្តថា អញ្ចឹងហើយបាននៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាយើងបានដាក់ថា ត្រឹមឆ្នាំ២០២៥ វិស័យឧស្សាហកម្មត្រូវចូលរួមចំណែក GDP សរុបយ៉ាងតិចចំនួន ៣០ភាគរយ ប៉ុន្តែត្រឹមតែឆ្នាំ២០១៧ កន្លងទៅនេះប៉ុណ្ណោះ វិស័យឧស្សាហកម្មបានចូលរួមចំណែករហូតដល់ចំនួន ៣០,១ភាគរយ និងឆ្នាំ២០១៨ កន្លងទៅបានរហូតដល់ ៣២,៤ភាគរយ ពោលគឺយើងបានដើរលឿនជាង ៨ឆ្នាំ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9158052