ការផ្សព្វផ្សាយបែបនេះរបស់ប្រភពព័ត៌មាន POTUS បានកើតមានឡើងក្រោយប៉ុន្មានខែ ដែលប្រទេសទាំងពីរបានផ្ទុះនូវអរិភាពនឹងគ្នា គឺការដែលកងកម្លាំងជើងអាកាសអាមេរិកវាយប្រហារសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់មួយរូប ឈ្មោះ Aasem Soleimani អំឡុងពេលទស្សនកិច្ចនៅអ៊ីរ៉ាក់តាមផ្លូវការទូតមួយក្នុងខែមករា ឆ្នាំ២០២០ ។
ប្រភព sputnik នៅថ្ងៃទី២៣ ខែមេសា បានផ្សាយថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងតាមប្រព័ន្ធទំនាក់ទំនង Twitterថា លោកបានបើកភ្លៀងពណ៌បៃតងឲ្យដល់កងកម្លាំងជើងទឹកអាមេរិក វាយប្រហារ ពន្លិចទូកយោធាអ៊ីរ៉ង់ធុនតូចណា បើសិនទូកយោធាទាំងនោះ ចាប់ផ្តើមយារយីដល់នាវាយោធាអាមេរិក ។
អ្នកនាំពាក្យមួយរូបរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានឆ្លើយតបការថ្លែងរបស់ប្រធានាធិបតីអាមេរិក ដោយណែនាំទីក្រុងវ៉ាស៊ីនតោន ឲ្យផ្តោតយកចិត្តទុកដាក់លើការរក្សាកងកម្លាំងយោធារបស់ខ្លួនពីការឆ្លងរាតត្បាតពីមេរោគកូរ៉ូណាវីរុសនោះជំនួសវិញ ។ តាមរបាយការណ៍កាលពីថ្ងៃទី១៧ ខែមេសា ដោយមន្ទីរបង់តាហ្គូន ចំនួនវីរុស COVID-19 នៅក្នុងក្រសួងការពារជាតិអាមេរិកបានកើងឡើងជិត ៥ ០០០ នាក់ហើយ ។
អ្នកនាំពាក្យនិយាយថា «ថ្ងៃនេះ ជំនួសឲ្យការសម្លុតគំរាមកំហែងដទៃផ្សេងទៀត អាមេរិក គួរតែខិតខំឲ្យអស់ពីលទ្ធភាពពួកគេសង្គ្រោះចំនួនកងកម្លាំងរបស់ខ្លួនដែលឆ្លងវីរុស Covid-19នោះទៅ»។
កងកម្លាំងជើងទឹកអាមេរិកបានអះអាងច្រើនលើកទៅលើអ្វីដែលហៅថា ទូកល្បឿនលឿនអ៊ីរ៉ង់បានចូលជិតចំណុចគ្រោះថ្នាក់ នៃវានាពិឃាតរបស់ពួកគេ ហើយដែលបាននិងកំពុងល្បាតនៅតំបន់ឈូងសមុទ្រ ពែក្ស ( Persian) ។ កាលពីថ្ងៃទី១៥ ខែមេសា យោធាអាមេរិកបានរាយការណ៍ថា ក្រុមទូកល្បឿនលឿនអ៊ីរ៉ង់ចំនួន១១គ្រឿង ដែលមកពីកងកម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)នោះបានយារយីគំរាមកំហែងនាវាចម្បាំងអាមេរិក ដែលស្ថិតនៅលើដែនសមុទ្រភាគខាងជើងច្រកពែក្ស ។
លោក ត្រាំ ធ្លាប់បានលើកឡើងបញ្ហាទូកល្បឿនលឿនអ៊ីរ៉ង់ ដែលត្រូវចោទប្រកាន់ថា គំរាមកំហែងដល់នាវាអាមេរិកកាលពីពេលកន្លងមក។ លោកត្រូវបានរាយការណ៍ថា បានស្នើអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ James Mattis រៀបចំបង្កើតផែនការដើម្បីចាត់ការចំពោះ«ទូកល្បឿនល្បឿន»របស់អ៊ីរ៉ង់ ។
នាវាចម្បាំងអាមេរិកដែលបាញ់ប្រហារទៅលើវានាយោធាអ៊ីរ៉ង់ ទំនងជាសក្តានុពលនាំឲ្យមានស្ថានការតានតឹងសារជាថ្មីរវាងប្រទេសទាំងពីរ ក្រោយរយៈពេល៤ខែ ដែលបញ្ចប់នូវជម្លោះ ហៀបតែនឹងផ្ទុះជាសង្គ្រាមទ្រង់ទ្រាយធំ ៕ ប្រែសម្រួលដោយ៖ thach yat