ក្មេងប្រុសអាយុទើប ១០ឆ្នាំ ម្នាក់ដោតព្រីភ្លើងសាកថ្មទូរសព្ទបណ្តាលឱ្យឆក់ស្លាប់ភ្លាមៗ ខណៈដែលឪពុកម្តាយមិននៅផ្ទះ កាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចក្រី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ជា ធាន ភេទប្រុស អាយុ ១០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំង និងបានធ្វើកោសល្យវិច័យឃើញថា សាកសពពិតជាបានស្លាប់ដោយសារឆក់អគ្គិសនីមែន រួចទើបប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ