បើគិតមកដល់វេលាល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ៣៣២៩៥នាក់ ក្នុងនោះស្លាប់១២៤០នាក់ និងជាសះស្បើយ ៨៧០៨នាក់ ហើយប្រទេសសិង្ហបុរី មានអ្នកឆ្លងច្រើនជាងគេ តែឥណ្ឌូនេស៊ី មានអ្នកស្លាប់ច្រើនជាងគេបំផុត នៅក្នុងតំបន់នេះ។
យោងតាមវើលដូម៉ែទ័រ បានផ្សាយថា បើគិតត្រឹមវេលាខាងលើនេះ ប្រទេសសិង្ហបុរី មានអ្នក នេស៊ី មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៧៤១៨នាក់ ក្នុងនោះស្លាប់៦៣៧នាក់ និងជាសះស្បើយ ចំនួន៩១៣នាក់។ ប្រទេសហ្វីលីពីន មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៦៧១០នាក់ ក្នុងនោះស្លាប់៤៤៦នាក់ និងជាសះស្បើយ ៦៩៣នាក់។
ដោយឡែកប្រទេសម៉ាឡេស៊ី កាលពីមុនមានអ្នកឆ្លងច្រើនជាងគេ នៅក្នុងតំបន់អាស៊ាននេះ តែឥឡូវបានធ្លាក់មកចំណាត់ថ្នាក់លេខ៤ នៅក្នុងតំបន់នេះ ដោយមានអ្នកឆ្លង ចំនួន៥៥៣២នាក់ ក្នុងនោះស្លាប់៩៣នាក់ និងជាសះស្បើយ៣៤៥២នាក់។
ថៃមានអ្នកឆ្លង ២៨២៦នាក់ ក្នុងនោះស្លាប់៤៩នាក់ និងជាសះស្បើយ២៣៥២នាក់។ វៀតណាម មានអ្នកឆ្លង ២៦៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន២២២នាក់។ ប្រទេសប៊្រុយណេ មានអ្នកឆ្លង ១៣៦នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ១១៦នាក់។
ប្រទេសកម្ពុជា មានអ្នកឆ្លង១២២នាក់ ក្នុងនោះជាសះស្បើយ១១០នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លងកើនឡើងដល់១២១នាក់ ក្នុងនោះស្លាប់៥នាក់ និងជាសះស្បើយ៧នាក់។ ឡាវ មានអ្នកឆ្លង ១៩នាក់ ក្នុងនោះជាសះស្បើយ៤នាក់៕ ប្រែសម្រួលដោយ Nuon