ក្នុងរយៈពេល១ខែកន្លងមក នៅក្នុងជួរកងទ័ពមិនមានករណីឆ្លងកូវីដ១៩នោះឡើយ ទើបក្រសួងការពារជាតិសម្រេចលុបច្បាប់បម្រាម គោចរសម្រាប់កម្លាំងយោធា។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី២២ខែមេសាថា និងអនុញ្ញាតឲ្យទាហានចេញក្រៅ ក្រោយម៉ោងបញ្ចប់ការងារ។ ការលុបច្បាប់បម្រាមគោចរនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៤ខែមេសា។
ក្រសួងការពារជាតិបានប្រកាសថា ក្នុងរយៈពេល២ខែកន្លងមក កម្លាំងទាហានពិតជាមានអារម្មណ៍តានតឹងក្រោយពេលត្រូវឲ្យនៅតែក្នុងបន្ទាយ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។ ប៉ុន្តែក្រោយពេលដែល មិនមានទាហានម្នាក់ណាឆ្លងកូវីដ១៩ ទើបសម្រេចលុបច្បាប់បម្រាមគោចរ ។ ប៉ុន្តែមិនអនុញ្ញាតឲ្យទាហានចូលកន្លែងមានមនុស្សច្រើន ដូចខារ៉ាអូខេ ជាដើម។
ជាមួយគ្នានេះដែរ កូរ៉េខាងត្បូងក៏បានអនុញ្ញាតឲ្យបើកទ្វារទីតាំង នានានៅក្នុងប្រទេសនេះចាប់ពីថ្ងៃទី២២ខែមេសានេះក្រោយមានអ្នកឆ្លងតិចក្នុងមួយថ្ងៃ មានតិចជាង១០នាក់៕ ប្រែសម្រួលដោយ៖ MEO