រដ្ឋាភិបាលហ្វីលីពីន បានប្រកាសផ្តល់រង្វាន់ ១០លានPeso (ប្រមាណ២សែនដុល្លារអាមេរិក) ដល់បុគ្គល ឬក្រុមហ៊ុនស្រាវជ្រាវរកឃើញវ៉ាក់សាំងប្រឆាំងកូវីដ១៩។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Locke នៅថ្ងៃទី២២ ខែមេសា បានប្រកាសថាប្រធានាធិបតីហ្វីលីពីន លោក Duterte បានសន្យាផ្តល់ប្រាក់រង្វាន់២សែនដុល្លារដល់មន្ទីរពេទ្យឬក្រុមស្រាវជ្រាវណា រកឃើញថ្នាំការពារកូវីដ១៩។
កាលពីពេលកន្លងមកថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន បានប្រកាសថា លោកនឹងលុបច្បាប់គម្លាតសង្គម នៅទូទាំងប្រទេស ក្រោយពេលហ្វីលីពីន ទទួលបានជោគជ័យ ក្នុងការផលិតវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩។
បើគិតមកទល់ពេលនេះ ហ្វីលីពីន មានអ្នកឆ្លងកូវីដ១៩ សរុបជិត៧ពាន់នាក់ ក្នុងនោះមាន៤៣៧នាក់ស្លាប់។ ទោះជាយ៉ាងណា មកទល់ពេលនេះ មិនទាន់មានប្រទេសណាមួយរកឃើញថ្នាំព្យាបាលកូវីដ១៩នៅឡើយ ដោយស្ថិតនៅក្នុងការសាកល្បងនៅឡើយ៕ប្រែសម្រួលដោយ៖ MEO