ភ្ញៀវទេសចរបរទេសប្រហែល ១ម៉ឺននាក់បានជាប់នៅលើកោះចំនួន៣ នៃខេត្ត Surat Thani នេះ។ ក្នុងនោះមានប្រហែល ៥ ៧០០នាក់នៅកោះ Samui នៅពេលដែលជើងហោះហើរដឹកអ្នកដំណើរត្រូវបានផ្អាកដោយសារតែវីរុសកូរ៉ូណា។
លោក Tikamporn Sutti-udomrat ប្រធានផ្នែកទេសចរណ៍និងកីឡាខេត្ត Surat Thani បាននិយាយកាលពីថ្ងៃពុធថា ក្រៅពីភ្ញៀវទេសចរ ៥ ៧០០នាក់នៅលើកោះ Samui ក៏មានភ្ញៀវទេសចរបរទេសប្រមាណ ៣ ៣០០នាក់ផ្សេងទៀតនៅលើកោះ Phangan និងប្រហែល ១០០០ នាក់នៅលើកោះ Tao ។ លោកមានប្រសាសន៍ថា «ពួកគេមានបញ្ហាចំពោះកន្លែងស្នាក់នៅ ការធ្វើដំណើរនិងការចំណាយបានកើនឡើង»។ លោក Tikamporn បានស្នើសុំដល់មន្រ្តីមូលដ្ឋាននិងអ្នកគ្រប់គ្រងសណ្ឋាគារអនុញ្ញាតឱ្យជនបរទេសស្នាក់នៅបន្តរហូតដល់ពួកគេអាចចាកចេញពីខេត្ត Surat Thani បាន។
រូបតំណាង
ការិយាល័យរបស់លោកបានរៀបចំកន្លែងស្នាក់នៅសម្រាប់ជនបរទេសដែលមានបញ្ហាបន្ទាន់ ប៉ុន្តែពួកគេនឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពផងដែរ។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរទេសចរណ៍នៅកោះ Samui បាននិយាយថា ស្ថានទូតតួកគីប្រចាំប្រទេសថៃបានរៀបចំជើងហោះហើរដែលមានលក្ខណៈពិសេស គឺជើងហោះហើររបស់ប្រទេសតួកគី THY ៦១០២/៥៩ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទេសចរតួកគី។ ការហោះហើរនេះគ្រោងនឹងចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិក្នុងខេត្ត Samut Prakan នៅម៉ោង ៦ ល្ងាចថ្ងៃព្រហស្បតិ៍។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post