Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងរ៉ាវរបស់ឃាតករសុីសាច់មនុស្សដ៏សាហាវបំផុត issa sagawa

Issei Sagawa កេីតនៅក្នុងខែមេសា ទី26, 1949 គឺជាបុរសជនជាតិជប៉ុនម្នាក់ដែលនៅក្នុងឆ្នាំ 1981, កំឡុងការរស់នៅក្នុងទីក្រុងប៉ារីសបានសម្លាប់ ហេីយនឹងបានសុីសាច់មនុស្សស្រីម្នាក់ដែលជាជនជាតិហូលឡង់ ដែលមានឈ្នោះថា រីនី ហាថេវេន ( Renee Hartevelt ) ។

Sagawa កេីតនៅក្នុងខេត្ត Kobe នៃប្រទេសជប៉ុន, ដែលគាត់បានកេីតនៅក្នុងរង្វង់គ្រួសារអ្នកធូរធារមួយ ។

Sagawa មានបំណងចិត្តចង់មានបទពិសោធន៍សុីសាច់មនុស្សជាលេីកដំបូងគឺនៅពេលដែលគាត់នៅរៀនថ្នាក់ទីមួយ, បន្ទាប់ពីគាត់បានទៅឃេីញគល់ភ្លៅរបស់មនុស្សប្រុស តែគាត់មិនបានបញ្ចេញសកម្មភាពអ្វីទេ ។

នៅវ័យអាយុ 23 ឆ្នាំ, ក្នុងទីក្រុង Tyoko, Sagawa បានដេីរតាមនារីជនជាតិអាឡឺម៉ង់ម្នាក់ទៅដល់ផ្ទះរបស់នាង, ហេីយគាត់ក៏បានលួចចូលទៅក្នុងខនដូររបស់នាង នៅពេលដែលនាងកំពុងតែគេងលក់ ដោយនៅក្នុងគោលបំណងដេីម្បីសុីសាច់របស់នាងស្រល់ តែសំណាងល្អនាងក៏បានដឹងខ្លួនមុនរួចក៏ធាក់ Sagawa ធ្លាក់ពីលេីគ្រែចុះទៅក្រោម ។ គាត់ត្រូវបានប៉ូលីសចាប់ខ្លួន នឹងត្រូវបានជាប់ទោសពីបទប៉ុនប៉ង់ចាប់រំលោភ តែគាត់មិនបានសារភាពពីការពិតនៃគោលបំណងរបស់គាត់ក្នុងការធ្វេីវាទេនៅ ក្នុងឆ្នាំ 1977, នៅក្នុងវ័យ 27 ឆ្នាំ, Sagawa បានចាកចេញទៅប្រទេសបារាំងដេីម្បីទៅរៀនបន្តផ្នែកអក្សរសាស្រ្តនៅក្នុងទីក្រុងប៉ារីសនេះគឺជាអ្វីដែលគាត់និយាយនៅកំឡុងពេលដែលគាត់រស់នៅក្នុងទីក្រុងប៉ារីស

” សឹងតែជារៀងរាល់យប់ ខ្ញុំតែងតែយកស្រីរកសុីយប់មកផ្ទះរបស់ខ្ញុំ រួចហេីយខ្ញុំក៏ព្យាយាមយកកាំភ្លេីងមកបាញ់សម្លាប់ពួកគេ, តែមិនដឹងមកពីហេតុអី, ម្រាមដៃរបស់ខ្ញុំរឹងអស់ លេីកដៃបាញ់ពុំរួច “នៅក្នុងខែមិថុនា ទី11, 1981, Sagawa, នៅក្នុងវ័យ 32 ឆ្នាំ, បានអញ្ជេីយមិត្តរួមថ្នាក់ស្រីរបស់គាត់ដែលមានឈ្នោះថា រីនី ហាថេវេន​ (Renée Hartevelt) មកទទួលទានអាហារពេលល្ងាចនៅឯផ្ទះរបស់គាត់ដោយយកលេសថាសុំឲ Renée ជួយបកប្រែកំណាព្យសំរាប់កិច្ចការសាលារបស់គាត់។

គាត់បានមានគំរោងទុកជាមុនស្រាប់រួចទៅហេីយថានឹង សម្លាប់នាង រួចហេីយនឹងសុីសាច់របស់នាង, ហេតុផលដែលគាត់ជ្រេីសរេីសក្នុងការសម្លាប់នាងដោយសារតែ សំរស់ដ៏ស្រល់ស្អាត នឹងសុខភាពមាំមួលរបស់នាង គឺជាអ្វីដែលគាត់ខ្លួនឯងខ្វះខាត

គាត់បានពណ៌នាពីខ្លួនឯងថាជាគឺចាមនុស្សទន់ជ្រាយ, មុខមាត់មិនស្អាត, នឹងមានរូបរាងល្អិត ( គាត់មានកម្ពស់ 1.52m ) នឹងបាននិយាយទៀតថាគាត់ចង់ស្រូបយកថាមពលរបស់នាងចូលទៅក្នុងខ្លួនរបស់គាត់ ។

រីនី ហាថេវេន​ (Renée Hartevelt) នាងមានអាយុ 25 ឆ្នាំ​ នឹងមានកម្ពស់ 1.78m, បន្ទាប់ពីនាងបានធ្វេីដំណេីរមកកាន់ផ្ទះរបស់គេហេីយ, នាងក៏ចាប់ផ្តេីមអានកំណាព្យនៅលេីតុមួយដោយអង្គុយបែរមុខទៅមាត់បង្អួចហេីយគាត់ក៏បានបាញ់នាងពីក្រោយខ្មងចំកញ្ជឹងកដោយកាំភ្លេីងវែង​។

Sagawa បាននិយាយថាបន្ទាប់ពីគាត់បាញ់នាងរួចហេីយ គាត់ក៏បានខ្យល់គរភ្លាមៗព្រោះបណ្តាលមកពីភាពភ្ងាល់ផ្អេីលនៃសកម្មភាពដែលគាត់បានប្រពឹ្រត្ត, ហេីយគាត់ក៏បានភ្ងាល់ដឹងខ្លួនឡេីងវិញ រួចក៏គិតបន្តធ្វេីនូវគំរោងរបស់គាត់ ។

គាត់បានរំលោភទៅលេីសាកសពរបស់នាង រួចក៏ចាប់ផ្តេីមសំរេចនូវបំណងចង់សុីសាច់មនុស្សរបស់គាត់, គាត់ក៏បានហក់ទៅខាំអាវៈយវៈគូទរបស់នាងមុនគេ តែខាំមិនដាច់ដោយសារតែសាច់របស់នាងក្រាស់ពេក ដូច្នេះហេីយគាត់ក៏បានឈប់​ រួចចេញទៅក្រៅដេីម្បីទៅទិញកាំបិនកាប់សាច់មក

គាត់បានទុកសាកសពរបស់នាងរយៈពេលពីរថ្ងៃ, នៅក្នុងរយៈពេលពីរថ្ងៃនោះ Sagawa បានបរិភោគជាច្រេីនផ្នែកនៃរាងកាយរបស់នាង, ហេីយនឹងផ្នែកខ្លះទៀតត្រូវបានគាត់យកទៅទុកនៅក្នុងទូរទឹកកក។

ក្រោយមកទៀតគាត់មានគំរោងប៉ុនប៉ង់យកសាកសពរបស់នាងទៅបោះចោលនៅក្នុងបឹង ” Bois de Boulogne” តែត្រូវបានមនុស្សទៅឃេីញមុន រួចគាត់ក៏ត្រូវបានប៉ូលីសចាប់ខ្លួនយកទៅ, នៅកំឡុងពេលដែលគាត់កំពុងតែត្រូវបានចាប់ខ្លួន, មានវ៉ាលីចំនួនពីរនៅក្បែរខ្លួនរបស់គាត់, ហេីយនៅក្នុងវ៉ាលីទាំងពីរនោះ គឺមានផ្ទុកទៅដោយតួរខ្លួននៃសាកសព នឹងបំណែកផ្សេងៗទៀតនៃរាងកាយរបស់សាកសពរបស់ រីនី ហាថេវេន​ (Renée Hartevelt) ។


ឪពុករបស់ Sagawa បានទៅរកមេធាវីដេីម្បីជួយការពាររឿងក្តីរបស់គាត់, បន្ទាប់ពីបានឃាត់ខ្លួនរយៈពេលជាងពីរឆ្នាំមក ដោយគ្មានការជំនុំជម្រះអ្វីទាំងអស់, លោក Sagawa ត្រូវបានគេរកឃើញថាគាត់មានជំងឺប្រសៃប្រសាទ ដោយលេីកយកហេតុផលនេះនៅក្នុងការជំនុំជម្រះដោយចៅក្រមបារាំងលោក Jean-Louis Bruguière​ ដែលបានបញ្ជាឱ្យគាត់ជាប់ឃុំឃាំងនៅក្នុងមន្ទីរពេទ្យវិកលចរិត។

តែក្រោយមកខាងពេទ្យចិត្តសាស្ត្រនៅទីនោះបែរជាពិនិត្យរកថាគាត់គឺជាមនុស្សប្រក្រតីទៅវិញ ហេតុផលដែលធ្វេីលោក Sagawa​ ធ្វេីបែបនេះមកពីការតាំងចិត្តរបស់ខ្លួនគាត់ផ្ទាល់គ្មានជំងឺប្រសៃប្រសាទអ្វីទាំងអស់ តែដោយសារតែទោសរបស់គាត់ នៅក្នុងប្រទេសបារាំងត្រូវបានខាងតុលាការបិទបញ្ចប់រឿងក្តីដោយមិនបានដាក់ទោសអ្វីទៅលេីគាត់បន្តិចសោះឡេីយហេីយ Sagawa គាត់ក៏បានធ្វេីការចាកចេញពីមន្ទីរពេទ្យនោះនៅក្នុងខែសីហា ទី12, 1986, នឹងមានសេរីភាពរហូតមកទល់សព្វថ្ងៃនេះ សេរីភាពរបស់គាត់ ត្រូវបានមនុស្សជាច្រេីនធ្វេីការរិះគន់ជាខ្លាំង ។


នៅក្នុងចន្លោះឆ្នាំ 1986 នឹង​ 1997, Sagawa ត្រូវបានគេអញ្ជើញធ្វេីជាភ្ងៀវនៅក្នុងបទសំភាសន៍ នឹងនៅក្នុងកម្មវិធីអធិប្បាយជាញឹកញាប់ ។

នៅក្នុងឆ្នាំ​ 1992, គាត់ត្រូវបានបង្ហាញខ្លួននៅក្នុងខ្សែរភាគយន្តរបស់អ្នកដឹងនាំរឿងលោក​ Hisayasu sato, នៅក្នុងរឿង Uwakizuma Chijokuzeme ( Unfaithful Wife ) ដែលគាត់ដេីរជាតួរចាប់រំលោទ ។

Sagawa ក៏ធ្លាប់ត្រូវបានគេហៅឲទៅថតកុនអាសអាភាសជាច្រេីនលេីកផងដែរ ។

Sagawa ក៏បានសរសេរជាសៀវភៅអំពីឃាតកម្មនៃការសម្លាប់របស់គាត់ជាប្រលោមលោកផងដែរ, ដែលបានចេញផ្សាយនៅក្នុងឆ្នាំ 1997 ( Kobe Child Murder )។

នៅក្នុងឆ្នាំ 2005 ឪពុកម្តាយទាំងពីររបស់ Sagawa ក៏ត្រូវបានស្លាប់, គាត់ត្រូវបានរារាំងមិនឱ្យចូលរួមពិធីបុណ្យសពរបស់ឪពុកម្តាយរបស់គាត់ទេ ប៉ុន្តែគាត់ត្រូវទទួលខុសត្រូវរងសងប្រាក់ម្ចាស់បំណុលដែលឪពុកម្តាយរបស់គាត់បានជំពាក់។

គាត់បាននិយាយថា ត្រូវរស់នៅចិញ្ចឹមជីវិតខ្លួនឯងនៅក្នុងនាមជាឃាតករបែបនេះគឺដូចពិតជាការដាក់ទោសមួយដ៏សែនឃោឃៅមួយ ។

{ បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង }

បេីសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ដឹងពីជីវិតរស់នៅរបស់ឃាតករម្នាក់នេះកាន់តែច្បាស់ថែមទៀតនោះអ្នកទាំងអស់គ្នាអាចចុចលេី Linked មួយដេីម្បីចូលមេីល Video ឯកសារនឹងដូចជាបទសម្ភាសន៍ទាក់ទងនឹង Issei Sagawa​

ដោយ៖poopenny

សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9155042