គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងខេត្តបានមានប្រសាសន៍កាលពីថ្ងៃពុធថា មន្ត្រីអន្តោប្រវេសន៍ចំនួន ២នាក់នៅច្រកព្រំដែនក្នុងស្រុក Sadao ត្រូវបានគេរាយការណ៍ថាបានឆ្លងវីរុស Covid-19 ដែលនាំឱ្យមនុស្សប្រមាណ ៧០នាក់ផ្សេងទៀតកំពុងស្ថិតក្នុងកម្រិតហានិភ័យ។
ករណីថ្មីចំនួន២នេះ បានធ្វើឱ្យខេត្តដែលមិនមានអ្នកឆ្លងវីរុស Covid-19ចំនួន២សប្តាហ៍មកហើយមានចំនួនអ្នកឆ្លងសរុបចំនួន ៣៩ករណី។ អ្នកជំងឺទី១ ត្រូវបានគេរកឃើញនៅថ្ងៃទី២០ ខែមេសា។ គាត់បានវិលត្រឡប់មកពីសួរសុខទុក្ខសាច់ញាតិនៅ Pattani បន្ទាប់មកគាត់ក៏បានឆ្លងវីរុសកូវីដ១៩។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Songkhlanagarind ដើម្បីព្យាបាល។ អ្នកជំងឺទី២ បានធ្វើតេស្តវិជ្ជមានចំពោះវីរុស Covid-19 នៅព្រឹកថ្ងៃពុធ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។ អ្នកជំងឺទី១ មានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីនគរបាលខេត្តចំនួន ១០នាក់ដែលមានឋានៈជាវរសេនីយឯក១រូប អនុសេនីយទោចំនួន ៣រូប និងប្រធានក្រុមចំនួន ៦រូប។ អ្នកទាំង ១០នាក់នោះត្រូវបានគេដាក់ឲ្យ នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
រូបតំណាង
ប្រហែល ៦០នាក់ផ្សេងទៀតនៅឯប៉ុស្តិត្រួតពិនិត្យអន្តោប្រវេសន៍ Sadao ក៏ត្រូវបានចាត់ទុកថាជាអ្នកដែលមានហានិភ័យខ្ពស់ផងដែរ។ គណៈកម្មាធិការបានរាយការណ៍ថា ពួកគេទាំងនោះត្រូវបានធ្វើតេស្តដើម្បីឱ្យប្រាកដថា តើមានផ្ទុកវីរុសកូរ៉ូណាឬមិនមាន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post