Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកខាងលិចរិះគន់ការរៀបចំច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នរបស់កម្ពុជា គឺអយុត្តិធម៌បំផុត

ភ្នំពេញ៖ ការរិះគន់របស់បណ្តាប្រទេសលោកខាងលិច លើច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពមានអាសន្ន គឺជាការរិះគន់បែបអយុត្តិធម៌បំផុត សម្រាប់ប្រទេសកម្ពុជា។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា បើមើលទៅលើគោលការណ៍ការអនុវត្តជាអន្តរជាតិ និងបញ្ញាត្តិច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ ការរឹតត្បិតនេះ មិនមែនជាការរំលោភបំពានសិទ្ធិមនុស្សនោះទេ កន្លងមកមានការចោទប្រកាន់ថា ការរឹតត្បិតនេះជាការរំលោភបំពានសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែបើផ្អែកទៅលើបញ្ញាត្តិសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាសិទ្ធិមនុស្សជាតិ រួមទាំងការអនុវត្តន៍អន្តរជាតិ ការរិតត្បិតនេះ មិនមែនជារំលោភបំពានសិទ្ធិមនុស្សនោះទេ ក៏ប៉ុន្តែ វាជាវិធាការណ៍ចាំបាច់បំផុត ដើម្បីការពារនូវប្រយោជន៍សាធារណៈជាដើម។

លោកបន្តថា ផ្អែកទៅលើការអនុវត្តជាទូទៅ ក្នុងកាលៈទេសៈបែបនេះ បណ្តាប្រទេសមួយចំនួន បានដាក់ចេញនូវវិធានការដែលជាការរឹតត្បិតសិទ្ធិសេរីភាព នៅពេលដែលប្រទេសរបស់គេត្រូវបានដាក់ នៅក្នុងភាពមានអាសន្ន អញ្ចឹងសួរថាតើ ការដាក់ចេញវិធានការរឹតត្បិតរបស់ប្រទេសទាំងអស់នោះ ជាការរំលោភបំពានសិទ្ធិមនុស្សដែរ ឬទេ?

ការអនុវត្តរបស់កម្ពុជា អត់មានអីខុសពី បណ្តាប្រទេសទាំងអស់នោះទេ ក្នុងកាលៈទេសៈបែបនេះ គឺតម្រូវឱ្យមានការដាក់ចេញនូវវិធានការមួយចំនួន ដែលជាការរឹតត្បិតសិទ្ធិសេរីភាព ក៏ប៉ុន្តែ ដើម្បីបម្រើប្រយោជន៍សាធារណៈ ដើម្បីសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋ អញ្ចឹងបណ្តាប្រទេសដទៃទៀត គេធ្វើបានដាក់ចេញវិធានការ ក្នុងការរឹតត្បិតបានហេតុអីក៏កម្ពុជា មិនអាចមានច្បាប់ ហើយដាក់ចេញវិធានការរឹតត្បិត ដើម្បីការពារអាយុជីវិត និងប្រយោជន៍របស់ជាតិកម្ពុជាបាន នេះជាការចោទប្រកាន់ដែលមានភាពលំអៀង និងអយុត្តិធម៌សម្រាប់កម្ពុជា៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9154952