Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួង​ការពារជាតិរុស្ស៊ី​​មានគម្រោង​ប្រើប្រាស់ Tu-95MS រហូតដល់ឆ្នាំ​២០៤០

យន្តហោះ​ទម្លាក់បែកយុទ្ធសាស្ត្រ​របស់រុស្ស៊ី Tupolev Tu-95​ បានប្រកាសដាក់​ឲ្យប្រើប្រាស់ដំបូង​នៅក្នុងឆ្នាំ​១៩៥៦ ប៉ុន្តែ​ចាប់តាំងពីពេលនោះ​រហូតមក មានការកែសម្រួល​ជាច្រើន​ ហើយត្រូវ​បាន​​អភិវឌ្ឍ​ឡើង ព្រមមួយអន្លើ​​នឹងយន្តហោះ Tu-16 និង Tu-22 ផងដែរ ។ 

យន្តហោះនេះ​នៅតែបន្តក្លាយជាឆ្អឹងខ្នង​យ៉ាងរឹងមាំ​របស់​កងកម្លាំង​ទម្លាក់គ្រាប់បែក​របស់រុស្ស៊ី។ ប៉ុន្ដែបើតាមប្រភពព័ត៌មាន​ បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ី បន្តប្រើប្រាស់​យន្តហោះ​ធុននេះ​ នៅក្នងប្រតិបត្តិការ​ រហូតដល់​ឆ្នាំ២០៤០ ។ 

ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បានផ្សព្វផ្សាយ​វីដេអូ​ បង្ហាញពីសកម្មភាពយន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-95MS បានគេចផុតពីប្រព័ន្ធមីស៊ីលបាញ់ប្រហារ​ដោយ​កម្លាំង​ក្លែង​ធ្វើជាសត្រូវ ។ 

យោងតាមសេចក្តីប្រកាស​របស់ក្រសួងការពារជាតិ​ បានបញ្ជាក់ថា ក្រៅពីការការពារ​បាននូវ​អាកាសយានិក, យន្តហោះនេះនៅចុះចត​​លើសមរភូមិកំពុងប្រតិបត្តិការ​ ដែលជាយុទ្ធវិធីថ្មី​ និង​មានប្រសិទ្ធភាព​ ខណ:ចុះ​ចត​ទីតាំងគោលដៅរបស់សត្រូវ ។ 

ក្នុងពេលធ្វើលំហាត់សមយុទ្ធ កម្លាំងគាំទ្របានជួសជុលទីលានអាកាស ដែលត្រូវបំផ្លាញ​ដោយការវាយប្រហាររបស់សត្រូវ ហើយកម្លាំងថែទាំបានរៀបចំយន្តហោះបំផ្ទុះគ្រាប់បែក ដើម្បីការហោះហើរបន្ថែមទៀត​ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9154761