Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជារងអយុត្តិធម៌ណាស់ក្នុងការបង្កើតច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន ខណៈប្រទេស៧០កំពុងអនុវត្តច្បាប់នេះ

ភ្នំពេញ៖ កម្ពុជាទទួលរងអយុត្តិធម៌ណាស់ក្នុងការបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈបច្ចុប្បន្នមានប្រទេសចំនួន ៧០ហើយ បានដាក់ប្រទេសក្នុងភាពអាសន្ន។ នេះបើយោងតាមសម្ដីរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ លោក ជិន ម៉ាលីន បានបញ្ជាក់ថា បច្ចុប្បន្នមានប្រទេសជាង៧០ហើយ ដែលប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន។ ប៉ុន្តែចំពោះកម្ពុជា មានភាពតឹងតែងជាងប្រទេសខ្លះ ក្នុងការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។

លោក ជិន ម៉ាលីន បានសង្កត់ធ្ងន់ថា វាជារឿងអយុត្តិធម៌ណាស់ សម្រាប់កម្ពុជា ដែលត្រូវបានអ្នកជំនាញអន្តរជាតិថា កម្ពុជាមិនគួរបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នក្នុងពេលឥឡូវនេះទេ។ លោកក៏បានបញ្ជាក់ថា ការចោទប្រកាន់នេះ ប្រហែលមកពីពួកគាត់មិនទាន់បានយល់ពីគោលបំណងរបស់កម្ពុជា និងមានការព្រួយបារម្ភជ្រុលហួសហេតុ ឬមិនទាន់យល់ច្បាស់ពីច្បាប់ដែលបានបង្កើត ទើបធ្វើឱ្យពួកគាត់ចោទប្រកាន់បែបនេះ។ ហើយលោកបានបន្តថា បើមានពេលវេលាលោកនឹងពន្យល់អ្នកទាំងនោះឱ្យបានក្បោះក្បើយពីគោលបំណងដែលកម្ពុជា បង្កើតច្បាប់នេះឡើង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ខាងលើ ក៏បានបញ្ជាក់បន្ថែមថា មានចំណុចពីរសំខាន់ ដែលកម្ពុជា អាចប្រកាសដាក់ប្រទេសជាតិឲ្យស្ថិតក្នុងភាពអាសន្ន ដោយទីមួយ លុះត្រាប្រទេសជាតិ ប្រឈមុខនឹងគ្រោះថ្នាក់ ដោយស្ថានភាពធម្មតាដូចសព្វថ្ងៃ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរអីទេ គឺមិនចាំបាច់ប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្នទេ។ ទីពីរ ត្រូវមានឯកភាពពីឥស្សរជនបីរូប គឺ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និង ព្រឹទ្ធសភា ទើបអាចសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នបាន៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9154539