Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពេលនេះកម្ពុជាមិនទាន់ចាំបាច់ អនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននោះទេ

រាជធានី​ភ្នំពេញ៖ ​បច្ចុប្បន្នកម្ពុជាបានគ្រប់គ្រងស្ថានភាពស្ថានការណ៍បានល្អជាង បណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយស្ថានភាពល្អដូចពេលនេះ កម្ពុជាមិនមានភាពចាំបាច់ណា ដែលត្រូវដាក់ឲ្យអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ននោះទេ។

នេះបើតាមអ្នកនាំពាក្យក្រសួង​យុត្តិ​ធម៌ លោក ជិន ម៉ាលីន ថ្លែងក្នុងស​ន្និ​សីទ​សារព័ត៌មាន​ ស្ដី​ពី «​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន​» ដែលរៀបចំ​ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃ​ទី​២២​ ខែមេសា ឆ្នាម២០២០នេះ។

លោក ជិន ម៉ាលីន បានលើកឡើងថា បើទោះជាពេលនេះមិនមានការចាំបាច់ក្នុងការដាក់ឲ្យអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ប៉ុន្តែវាជាការល្អប្រសើរដែលមានច្បាប់នេះនៅក្នុងដៃ ពីព្រោះទៅថ្ងៃមុខទៀតយើងមើលមិនដឹងថា នឹងមានអ្វីកើតឡើងនោះទេ។ ​ហេតុនេះ គឺជាការត្រៀមខ្លួនរួចជាស្រេច មិនមែនត្រៀមសម្រាប់តែជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ គឺសម្រាប់នៅពេលអនាគត ដែលគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ​ដែល ចាំបាច់ត្រូវប្រើប្រាស់នុវត្តច្បាប់នេះ។ ​

អ្នកនាំពាក្យក្រសួង​យុត្តិ​ធម៌​បន្តឲ្យដឹង​ថា​ មក​ដល់​ពេល​នេះ​ ​មាន​ប្រទេសជាង​៧០ ហើយ​បាន​សម្រេច​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ហើយ​កំពុង​អនុវត្ត​តាម​បទ​បញ្ញា​ត្តិ ​ខណៈ​ប្រទេស​គេ​បាន​ជួប​បញ្ហា​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ ផ្ទុយ​ទៅ​វិញ បើសិន​កម្ពុជា​មិន​ទាន់​មានច្បាប់ ហើយ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នោះ​គឺពិបាក ។ លោក​បញ្ជាក់​ថា ​បើ​មិន​ទាន់​ដាក់​ប្រទេស​ក្នុង​ភាព​មាន​អាសន្ន​ទេ ច្បាប់​នេះ ក៏​មិន​ទាន់​យក​មក​អនុវត្ត​ដែរ​៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9154483