Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សេតវិមាន បញ្ឈប់​ចេញកាតបៃតងឲ្យជនអន្តោប្រវេសន៍ ចូលទឹកដីអាមេរិក​ ៦០ថ្ងៃ​

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា សេតវិមាន​នឹងបញ្ឈប់​ការចេញកាត​ពណ៌បៃតង​ដល់ជនអន្តោប្រវេសន៍​ ឲ្យចូល​ទឹកដី​អាមេរិក​រយៈពេល​៦០ថ្ងៃ ។ ខណៈនេះដែរ អាមេរិក​ក៏ប្រកាសកំពុងបន្ត​អនុញ្ញាត​ឲ្យពលករ​កាន់ទិដ្ឋាការ​មិនមែនជាអន្តោប្រវេសន៍​ ជាបណ្តោះអាសន្ន​ចូលក្នុងប្រទេសនេះ ។ 

ក្នុងពេលសង្ខេបព័ត៌មាន ​នៅសេតវិមាន លោកប្រធានាធិបតី ត្រាំ បានថ្លែងថា «ខ្ញុំនឹង​ចេញ​ការផ្អាក​ជាបណ្តោះអាសន្ន​ជនអន្តោប្រវេសន៍ចូលមកកាន់ទឹកដីអាមេរិក» ។ លោក ត្រាំ បានសង្ខេបព័ត៌មាន​ពាក់ព័ន្ធ​កង្វះការងារ​ ខណៈដែលកូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ​១៩ (Covid-19) ឆ្លងរាតត្បាត​។

លោកប្រធានាធិបតី ត្រាំ បានថ្លែងថា «តាមរយៈការផ្អាកនេះ យើងនឹងជួយ​ដល់ពលរដ្ឋ​អាមេរិក​ដែល​អត់ការងារធ្វើ​នោះ​ឲ្យមានការងារធ្វើជាដំបូង​គេ ។ វាអាចជារឿងខុសឆ្គង​របស់ខ្ញុំ ដោយជំនួ​ស​ការងារ​ទាំងនោះ​ឲ្យដល់ពលករ​អន្តោប្រវេសន៍​មកពីខាងក្រៅ » ។ 

លោក ដូណាល់ ត្រាំ បានថ្លែងថា ពលករ​កសិដ្ឋាន​តាមរដូវកាល​ អាចនឹងរង​ផលប៉ះពាល់​ដោយ​សារតែ​វិធានការនេះ ។ លោកបន្ថែមថា ក្រុមមេធាវី​កំពុងធ្វើការ​ឲ្យបានលម្អិត ​​និង​សម្រេច​ចុងក្រោយ ​ពាក់ព័ន្ធ​បទបញ្ជាប្រតិបត្តិការនេះ ។ «យើងទំនងជាចុះហត្ថលេខា​នៅពេលស្អែក»។

បទបញ្ជាប្រតិបត្តិការ​នឹងត្រូវបានអនុវត្ត​យ៉ាងតឹងរ៉ឹង មានដូចជាការរឹតបន្តឹង​ការធ្វើដំណើរ​​ទៅដល់​ក្រុម​ពលរដ្ឋ​នៅប្រទេសទាំងឡាយ និង​ក្រុមអ្នកកាន់សាសនា​ជាដើម ។ វិធានការទាំងឡាយនោះ នឹងនាំឲ្យមានចលាចល​នៅបរទេស និង​នៅតាមអាកាសយានដ្ឋាន​របស់អាមេរិក ។ 

ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី​របស់លោក ដូណាល់ ត្រាំ លោកបាន​ប្រកាន់​ជំហរ​រឹងមាំ​​ទៅលើជនអន្តោប្រវេសន៍ និងសន្តិសុខ​នៅ​តាមបន្ទាត់ព្រំដែន ដោយក្នុងនោះ មានការ​ចេញវិធានការ​ដ៏ចម្រូងចម្រាស់​ កសាងជញ្ជាំង​ព្រំដែន ជាពិសេស ​ជញ្ជាំងព្រំដែន​នៅភាគខាងត្បូង​ជាមួយ​ម៉ិកស៊ិក ដើម្បី​ទប់ស្កាត់កុំឲ្យជនអន្តោប្រវេសន៍ខុសច្បាប់​ចូលទឹកដី​អាមេរិកបាន ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9153582