Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គីម ជុងអ៊ុន វះកាត់ គឺជាពាក្យចរចាមអារ៉ាមតែប៉ុណ្ណោះ

កូរ៉េខាងត្បូង បានបញ្ជាក់សាជាថ្មី ថាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំប្រទេសជា​ធម្មតា មិនមានការវះកាត់​បេះដូង ដូចពាក្យចរចាមអារ៉ាមលើកឡើងនោះឡើយ។

សារព័ត៌មាម​ AP បានដកស្រង់ការប្រកាសពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាក់ថា មិនមានអ្វីខុសពីធម្មតានោះឡើយ គឺមេដឹកនាំ គីម ជុងអ៊ុន បន្តដឹកនាំប្រទេស មិនមាន​បញ្ហា​សុខភាពនោះឡើយ។ ពាក្យចរចាមអារ៉ាមថា លោក គីម ជុងអ៊ុន វះកាត់បេះដូង បានកើតឡើង ក្រោយមិនបង្ហាញវត្តមានរបស់លោក នៅក្នុងពិធីដ៏សំខាន់ គឺថ្ងៃខួបអតីតមេដឹកនាំ គីម អ៊ីលស៊ុង ​កាលពីថ្ងៃទី​១៥ ខែមេសា​។

កាលពីថ្ងៃទី​១១ ខែមេសា លោក គីម បានដឹកនាំកិច្ចប្រជុំស្តីពីកូវីដ១៩ ហើយក៏បាន​តែងតាំង​ប្អូនស្រី កាន់តំណែងសំខាន់ នៅក្នុងថ្នាក់ដឹកនាំទៀតផង​។ ទាំងនោះហើយ​ ទើបបង្កឲ្យ​មានការ​សង្ស័យ​ថា លោកត្រូវបានវះកាត់បេះដូង​។

ប៉ុន្តែនៅពេលនេះ កូរ៉េខាងត្បូង បានបញ្ជាក់ថា ​លោក គីម ជុងអ៊ុន បានទៅកាន់ទីតាំងផ្សេង ក្រៅពីទីក្រុងព្យុងយ៉ាង​ជាមួយនឹងសាច់ញាតិ។ ​លោកបានដឹកនាំប្រទេស​ជាធម្មតា​មិនមានអ្វីប្រែប្រួលនោះឡើយ។

មន្ត្រីអាមេរិក​មួយរូប បានបញ្ជាក់ថា ចាប់តាំងពីមានពាក្យចរចាមអារ៉ាមថា លោក គីម វះកាត់ កាលពីថ្ងៃទី​២០ ខែមេសា​ ហើយសេតវិមានអាមេរិក វាយតម្លៃថា គីម ជុងអ៊ុន មានសុខភាព​ចុះខ្យោយ​។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន មិនមានភស្តុតាង បញ្ជាក់ការពិតនោះឡើយ​។

កូរ៉េខាងជើងជាប្រទេសអាថ៌កំបាំងបំផុត ហើយព័ត៌មានដែលអាមេរិក និងកូរ៉េខាងត្បូង បានផ្សាយ​កន្លងមក បានបង្ហាញយ៉ាងច្បាស់ថា ក្រុមចារកិច្ចប្រទេសទាំងពីរ នៅតែ​អសមត្ថភាព ក្នុងការតាមដានស្ថានភាព នៅក្នុងប្រទេសកូរ៉េខាងជើងដដែល​៕ ប្រែ​សម្រួល​ដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9153383