Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

(Update)៖ បាញ់សម្លាប់រង្គាលនៅកាណាដា ជនរងគ្រោះកើនឡើង ​២៣នាក់

ប៉ូលិស​ទើបតែបានរកឃើញសាកសព​បន្ថែមទៀត ក្រោយហេតុការណ៍បាញ់សម្លាប់រង្គាល និងដុតផ្ទះ​ នៅកាណាដា ។​ សាកសពជនរងគ្រោះ​ សរុប​កើនឡើង​២៣នាក់ ។ 

ការបាញ់ប្រហារ​បានកើតឡើង​ កាលពីចុងសប្តាហ៍​មុន ស្ថិតនៅ​ខេត្ត Nova Scotia ភាគខាងកើត នៃប្រទេសកាណាដា ។ 

សាកសព​៤នាក់​ទៀត​ ប៉ូលិស​ទើបតែ​បានរកឃើញ​ នៅភូមិឋាន​របស់ខ្មាន់កាំភ្លើង ចំនួន​៥កន្លែង​។ ខ្មាន់កាំភ្លើង​ដែលជាមហាសេដ្ឋីគ្រូពេទ្យធ្មេញ​ ឈ្មោះ Gabriel Wortman អាយុ​៥១ឆ្នាំ បានដុត​ភូមិឋានរបស់ខ្លួនទាំងនោះ ឆេះរាបដល់ដី ក្នុងអំឡុងពេលដែលសកម្មភាព​បាញ់សម្លាប់យ៉ាងរង្គាលនោះ ។ 

ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត​ មានដូចជា មន្ត្រី​ប៉ូលិសកាណាដា​ម្នាក់, គ្រូបង្រៀនម្នាក់, គិលានុបដ្ឋាកយិកាម្នាក់, ម្តាយ​នៃកូនពីរនាក់, ជនរងគ្រោះអាយុ១៧ឆ្នាំម្នាក់, ជំនួយការ​ថែទាំងម្នាក់, មួយគ្រួសារ​មានគ្នា៣នាក់, និងប្តីប្រពន្ធមួយគូ មានកូន​៤នាក់ជាដើម ។ 

ជនរងគ្រោះ​ម្នាក់ អាយុ​៥៤ឆ្នាំ ដែលទើបតែជាសះស្បើយពីជំងឺ​មហារីក ឈ្មោះ Gina Goulet គឺជាពេទ្យធ្មេញ​មួយរូបផងដែរ ប៉ុន្តែប៉ូលិស​មិនទាន់​ច្បាស់នៅឡើយថា រវាងជនរងគ្រោះនេះ និងខ្មាន់កាំភ្លើង​ធ្លាប់ស្គាល់គ្នា ពីមុនមកដែរឬយ៉ាង?

ប៉ូលិសកាណាដា​ បានប្រកាសថា ខ្លួន​បាននិងកំពុងដំណើរការ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ចំនួន​១៦ករណី ពាក់ព័ន្ធ​ជាមួយខ្មាន់កាំភ្លើង Wortman ដែលបានបាញ់ប្រហារ​ នៅក្នុងអំឡុងពេល​១២ម៉ោង។ មូលហេតុ​ នៃការវាយប្រហារនេះ មិនត្រូវបានប៉ូលិស​ទម្លាយប្រាប់ប្រភព​ព័ត៌មាន​នៅ​ឡើយ។ 

ខ្មាន់កាំភ្លើង​ដែលបច្ចុប្បន្ននេះ​បានបាត់បង់ជីវិត​ទៅហើយនោះ ត្រូវបានគេដឹងថា ជាមនុស្ស​ចូលចិត្ត​ក្លែងខ្លួនជាកងកម្លាំងប៉ូលិស​កាណាដាមួយរូប តាំងតែពីពេល​រៀន នៅថ្នាក់វិទ្យាល័យ​មកម្ល៉េះ ។ ជននេះ​ស្លៀកពាក់ឯកសណ្ឋានប៉ូលិស​ ក្លែងបន្លំរថយន្ត ដូចរថយន្ត​របស់សមត្ថកិច្ចកាណាដា នៅក្នុងអំឡុងពេលបាញ់​រះ​នោះ ។ ជននេះ​បានចាប់អូសទាញ​មនុស្ស​ដោយមិនរើសមុខ ហើយបាញ់ប្រហារតែម្តង។ 

នាយករដ្ឋមន្ត្រីកាណាដា​ បានឆ្លើយតប​ចំពោះ​ទង្វើបាញ់ប្រហាររបស់ខ្មាន់កាំភ្លើង​ខាងលើនេះ ដោយប្រកាសថា រដ្ឋាភិបាល​ ឆាប់ៗនេះ នឹងបង្កើតច្បាប់គ្រប់គ្រងអាវុធ ក្នុងនោះ​មានការហាម​ឃាត់​ការកាន់កាប់កាំភ្លើងវែង​​ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9152940