Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្មការិនីរោងចក្រម្នាក់លេបថ្នាំសម្លាប់ខ្លួន សង្ស័យដោយសាររឿងស្នេហា

នៅវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះមានករណីនារីជាកម្មការិនីរោងចក្រម្នាក់ លេបថ្នាំសម្លាប់ខ្លួន នៅចំណុចក្នុងបុរីរុងរឿង ផ្ទះលេខ៥៣ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានប្រើប្រាស់ថ្នាំលេបជាច្រើនគ្រាប់ប៉ុនប៉ងបញ្ចប់ជីវិតរបស់ខ្លួនឯង តាំងពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃដដែលមកម្ល៉េះ ប៉ុន្តែក្រុមគ្រួសារទើបនឹងដឹងរឿងក្រោយមួយម៉ោង ទើបបណ្តាលឱ្យនារីរងគ្រោះប្រតិកម្មជាមួយថ្នាំរហូតដល់ស្លាប់បាត់បង់ជីវិតតែម្តង៕

បើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា នារីរងគ្រោះខាងលើកើតមានជម្លោះជាមួយមិត្តប្រុសជាញឹកញាប់ ទើបឈានដល់ការសម្រេចចិត្តសម្លាប់ខ្លួនដោយបែបនេះតែម្តង។

ជនរងគ្រោះមានឈ្មោះ តាំង ម៉េងលី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅក្នុងផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំង និងធ្វើកោសល្យវិច័យបានឱ្យដឹងថា សាកសពពិតជាបានស្លាប់ដោយសារការលេបថ្នាំសម្លាប់ខ្លួនពិតប្រាកដមែន៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9152333