Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់ជើងឯកSuper Bowl ៦សម័យ ត្រូវបានគេស្នើឱ្យចេញពីឧទ្យាននៅរដ្ឋ Florida

កីឡាករ Tom Brady ត្រូវបានគេស្នើសុំឱ្យចាកចេញពីសួនឧទ្យានមួយចំកណ្តាលក្នុងទីក្រុងTampa នៃរដ្ឋ Florida ដែលត្រូវបានបិទដោយសារតែជំងឺរាតត្បាតកូវីដ១៩ ក្រោយពីគេឃើញកីឡាកររូបនេះ បានធ្វើលំហាត់ប្រាណក្នុងសួនឧទ្យានតែម្នាក់ឯង។

រូបតំណាង

ម្ចាស់ជើងឯក Super Bowl ៦សម័យរូបនេះ បានចូលលេងឱ្យក្រុម Tampa Bay Buccaneers កាលពីខែមីនា បន្ទាប់ពីបានលេងឱ្យ New England Patriots អស់រយៈ ២០ឆ្នាំ។

រូបតំណាង

អភិបាលក្រុង Tampa លោកស្រី Jane Castor បាននិយាយថាកីឡាករវ័យ ៤២ឆ្នាំរូបនេះ ត្រូវបានគេប្រទះឃើញនៅអំឡុងពេលដើរល្បាតក្នុងសួនឧទ្យានក្នុងរដ្ឋ Florida” “បុគ្គលិកម្នាក់ បានឃើញបុរសម្នាក់(កីឡាករ Tom Brady) កំពុងដើរនៅសួនឧទ្យាននៅចំកណ្តាលក្រុងរបស់យើង ហើយ នាងបានដើរទៅប្រាប់បុរសនោះ ថាសួនឧទ្យាននេះត្រូវបានគេបិទហើយ។ បុរសនោះគឺជាTom Brady” ។

រូបតំណាង

Tom Brady ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏ឆ្នើមម្នាក់ដែលលេងបានល្អបំផុតនៅគ្រប់ការប្រកួត ដោយបានឈ្នះនូវពានរង្វាន់ Super Bowl ច្រើនជាងកីឡាករដទៃទៀត គឺនៅឆ្នាំ២០០២, ឆ្នាំ២០០៤, ឆ្នាំ២០០៥, ឆ្នាំ២០១៥, ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ។

Tom Braday បានបង្ហាញខ្លួននៅក្នុងការប្រកួតដណ្តើមពានរង្វាន់ Super Bowl សរុបចំនួន ៩ដង ហើយគាត់ ជាកីឡាករដែលល្អជាងគេប្រចាំការប្រកួតចំនួន ៤ដង។

រូបតំណាង

កាលពីថ្ងៃចន្ទនេះ គណនី Twitter របស់ទីក្រុង Tampa បានផ្ញើសារទៅ Brady បន្ទាប់ពីលោកស្រីអភិបាលក្រុង បានសន្និសិទព័ត៌មានអំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ប្រចាំថ្ងៃ ដោយបានសរសេរ “សូមអភ័យទោសលោក Tom Brady ដែលសួនឧទ្យាន Tampa និងក្រុមអ្នកគាំទ្រ មិនអាចរង់ចាំស្វាគមន៍អ្នក ហើយសហគមន៍យើងទាំងមូល នឹងរងចាំឆ្លើយតបជាមួយដោយស្នាមញញឹម”។ “រហូតមកដល់ពេលនេះ សូមថែរក្សាសុវត្ថិភាព និងស្នាក់នៅផ្ទះឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដើម្បីជួយការពារកុំឆ្លងជំងឺ” ។

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ BBC

from: https://tnaot.com/km/m/detail/article/9152247