Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្រ្ដីវៀតណាម៖ សកម្មភាពសង្គមអាចនឹងបន្ថូរបន្ថយ

ក្រោយពេលវៀតណាមទប់ទល់ប្រឆាំងនឹងកូវីដ១៩ រហូតមិនមានករណីឆ្លងថ្មី រយ:ពេល៥ថ្ងៃ​ជាប់​ៗគ្នានោះមក នាយករដ្ឋមន្រ្ដី នៃប្រទេសនេះ បានថ្លែងថា ស្ថានភាពរឹត​បន្ដឹង​សកម្មភាព​សង្គម ដើម្បីទប់ស្កាត់ជំងឺឆ្លងនេះ អាចនឹងបន្ថូរបន្ថយ។

លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្ដីវៀតណាម​ បានថ្លែងថា សកម្មភាពសង្គម​ អាចនឹង​ត្រូវបន្ថូរបន្ថយឡើងវិញ ក្រោយការគ្រប់គ្រងស្ថានការណ៍ នៃកូវីដ១៩បានយ៉ាង​ល្អប្រសើរ​នោះមក។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរចាំបាច់នៅតែគ្រប់គ្រងឲ្យបាន​ត្រឹមត្រូវទៅ​លើ​វិធានការប្រឆាំងនឹងការរាតត្បាត នៃវីរុសនេះ។

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា គោលនយោបាយឃ្លាតឆ្ងាយពីសង្គម ត្រូវតែអង្កេត​យ៉ាង​ម៉ឺងម៉ាត់។ រីឯ​វិធានការថ្មី និងការសម្រេចចិត្តពាក់ព័ន្ធ នឹងត្រូវប្រកាស នៅថ្ងៃទី ២២ ខែមេសា។

លោកនាយករដ្ឋមន្រ្តី បានចង្អុលបង្ហាញថា ហានិភ័យ នៃការឆ្លងនៅតែមានកម្រិតខ្ពស់។ ដូច្នេះ​​លោកស្នើសុំឱ្យបណ្តាមូលដ្ឋាននានា បន្តអនុវត្តវិធានការការពារ និងស្មារតីប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ដើម្បីទប់ស្កាត់នូវជំងឺឆ្លងនេះ។

បើគិតមកដល់ថ្ងៃទី២១ ខែមេសា នៅក្នុងប្រទេសវៀតណាម មានករណីឆ្លងវីរុសកូវីដ១៩ ចំនួន២៦៨ ក្នុងនោះជាសះស្បើយ២១៦នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9152111