បច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំវីរុសដ៏កាចសាហាវកូវីដ១៩ ដែលកំពុងតែរាតត្បាត។
បើងាកទៅមើលកំពូលតារាចម្រៀងស្រីដ៏ល្បីអ្នកនាង ឱក សុគន្ធកញ្ញា ក្រោយពីមានពេលវេលាគ្រប់គ្រាន់ ស្នាក់នៅផ្ទះមិនចេញក្រៅ ដោយសារបញ្ហាកូវីដ១៩កំពុងតែវាយលុក គេសង្គេតឃើញថា តារាស្រីរូបនេះបានយកពេលវេលានៅជាមួយស្វាមី បីបាច់ថែរក្សាកូនប្រុសជាទីស្រលាញ់ ងូតទឹកឲ្យ ប្រឡែងលេង មើលទៅពិតជាមានក្តីសុខ និងពោរពេញដោយសុភមង្គល។
គួរបញ្ជាក់ថាមកទល់នឹងពេលនេះកូនប្រុសអ្នកនាង ឱក សុគន្ធកញ្ញា ទើបតែមានអាយុ ៥ខែប៉ុណ្ណោះ មើលទៅមុខមាត់ពិតជាឃ្យូត និងគួរឲ្យស្រលាញ់ជាពិសេសគឺខ្នាញ់ត្រង់ថ្ពាល់ខួចតែម្តង៕
អត្ថបទដោយ៖ លក្ខិណា