យោងតាមបាងកកប៉ុស្ដិ៍ បានផ្សាយ នៅថ្ងៃទី២១ ខែមេសា ថា ទាហាន១១នាក់ មានការជាប់សង័្សយពីការធ្វើទារុណកម្មទៅលើបុរស២នាក់បងប្អូន បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
ប្រភពព័ត៌មានដដែល បានបន្ដថា បុរសទាំង២នាក់បងប្អូននោះ រួមមាន ឈ្មោះ Yutthana Saisa អាយុ៣៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ Nathapong Saisa អាយុ២៩ឆ្នាំ។ ពួកគេទាំង២នាក់បងប្អូន ត្រូវបានបុរសមួយក្រុម ចូលមកចាប់ពីផ្ទះរបស់ពួកគេ កាលពីថ្ងទី១៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុងភូមិ Ban Yang Kham ឃុំ tambon Ummao ស្រុក That Phanom ខេ Nakhon Phanom។
ប្រភពព័ត៌មានដដែល បានបន្ដថា បុរសមួយក្រុមដែលចូលមកចាប់ជនរងគ្រោះខាងលើស្លៀកពាក់ឯកសណ្ឋាយោធា ដោយអះអាងថា ពួកគេមកពីមជ្ឈមណ្ឌលបង្ការ និងបង្រ្កាបគ្រឿងញៀន តាមព្រំដែនភាគឦសាន នៃកងពលលេខ២។
បើតាមសម្ដីរបស់ឪពុកម្ដាយរបស់បុរសទាំង២នាក់ខាងលើ បានឲ្យដឹងថា កូនរបស់ពួកគាត់ឈ្មោះ Yutthana ត្រូវបានគេធ្វើទារុណកម្ម ហើយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ Phanom ។ ក្រោយមកសាកសពរបស់ជនរងគ្រោះ ត្រូវគេបញ្ជូនទៅកាន់វិទ្យាស្ថានវេជ្ជសាស្រ្ដ Khon Kaen ដើម្បីធ្វើកោសល្យវិច័យ។
ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីបុរសជាបងស្លាប់ហើយ ទើបគេឃើញបុរសជាប្អូន ឈ្មោះ Nathapong មានរងរបួសធ្ងន់ នៅឯមូលដ្ឋានប្រតិបត្ដិការ ហើយក៏ត្រូវគេបញ្ជូនទៅកាន់ព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ។ ករណីនេះ ឪពុកម្ដាយរបស់ជនរងគ្រោះខាងលើក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថានីយប៉ូលិស That Phanom។
ប្រភពព័ត៌មានដដែល បានបន្ដថា ករណីខាងលើ គេដាក់ការសង័្សយទៅលើទាហាន ចំនួន១១នាក់ ជាអ្នកធ្វើទារុណកម្មលើជនរងគ្រោះ។ រីឯអាណាព្យាបាលក៏ទាមទារឲ្យទាហានទាំងនោះ ត្រូវតែផ្ដល់យុត្ដិធម៌ឲ្យកូនរបស់ពួកគាត់។
លោកវរសេនីយ៍ Srinakorn Naiyawat មេប៉ូលិសស្រុក That Phanom បានថ្លែង នៅថ្ងៃទី២១ ខែមេសា ថា ករណីនេះ ក្រុមប៉ូលិសស៊ើបអង្កេតកំពុងពន្លឿននីតិវិធី និងប្រមូលភស្ដុតាង ដើម្បីដាក់បន្ទុកទៅលើអ្នកប្រព្រឹត្ដបទល្មើស។ រីឯការស៊ើបអង្កេតជាបឋមបានសំដៅទៅលើទាហានចំនួន១១នាក់៕ ប្រែសម្រួលដោយ Nuon