Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្ត PATTANI មានករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន១ករណី

លោក Kraisorn Wisitwong អភិបាលខេត្ត PATTANI  បានមានប្រសាសន៍នៅថ្ងៃអង្គារថា មានករណីថ្មី១ទៀតនៃការឆ្លងវីរុស Covid-19 នៅខេត្ត PATTANI ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបក្នុងខេត្តកើនដល់ចំនួន ៩១ករណី។

លោក Kraisorn បានបន្តថា អ្នកជំងឺនេះធ្លាប់រស់នៅក្នុងស្រុក Thung Yang Daeng ប៉ុន្តែមិនទាន់មានព័ត៌មានលំអិតអំពីគាត់នៅឡើយទេ។

រូបតំណាង

តាមប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោម ៩១ ករណីមាន ២១ករណីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ the Prince of Songkla University Hospital នៃខេត្ត PATTANI និង ៣២ករណីនៅមន្ទីរពេទ្យផ្សេងទៀត ចំនួនអ្នកជាសះស្បើយមាន ៣៦ករណីដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយមានម្នាក់បាត់បង់ជីវិត។

កែសម្រួលដោយ៖ ភារ៉ា 

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9151951