Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយកសាលាជនជាតិថៃម្នាក់ បើករថយន្ដផ្ដាច់ព្រលឹង ក្រឡាប់ស្លាប់

នាយកអនុវិទ្យាល័យម្នាក់ បានបើករថយន្ដលឿនពេក បណ្ដាលឲ្យរេចង្កូតខុសផ្លូវ ក្រឡាប់ ស្លាប់ឯង កាលពីយប់ ថ្ងៃទី២០ ខែមេសា នៅតាមផ្លូវមួយខែ្ស ស្ថិតក្នុងស្រុក Muang ខេត្ត  Don Thani ។

ប៉ូលិសថៃ បានឲ្យដឹងថា ជនរងគ្រោះ Banjong Moontrikaew អាយុ៥៩ឆ្នាំ មានតួនាទី ជា​នាយកអនុវិទ្យាល័យ Udon Pittayanukul ។ ជនរងគ្រោះបានស្លាប់ដោយសារគ្រោះ​ថ្នាក់​ចរាចរណ៍។

លោកស្រីវរសេនីយ៍ Ratthanon Kachanon មន្រ្ដីប៉ូលិសស៊ើបអង្កេត បានឲ្យដឹងថា ករណីនេះ​បានកើតឡើង នៅត្រង់ចំណុចផ្លូវកោង។ ជនរងគ្រោះបានបើករថយន្ដ ម៉ាក Mitsubishi Pajero ចាកចេញពីសាលារៀន ក្នុងគោលបំណងត្រឡប់កាន់លំនៅឋានរបស់គាត់វិញ ហើយ​ក៏ជួបនឹង​គ្រោះ​ថ្នាក់​បែបនេះតែម្ដង។ បើតាមការពិនិត្យ ជនរងគ្រោះ អាចបើកបរ ក្នុងល្បឿន​លឿន។ នៅក្នុងហេតុការណ៍នេះ ធ្វើឲ្យជនរងគ្រោះរងរបួសបាក់ក។

លោកនាយករងសាលាខាងលើ បានបញ្ជាក់ថា បើតាមធម្មតា លោកនាយក​ធ្វើដំណើរ​ពីផ្ទះ​មកសាលា និងពីសាលាទៅផ្ទះ តាមរថយន្ដឈ្នួល។ ប៉ុន្ដែនៅពេល​ថ្ងៃឈប់​សម្រាក ទើប​លោក​នាយក​បើករថយន្ដខ្លួនឯង ហើយក៏ជួបនឹងហេតុ​ការណ៍បែបនេះតែម្ដងទៅ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9151694