លោក ព្រាប សុវត្ថិ ជាតារាចម្រៀងជួរមុខដ៏ល្បីម្នាក់នៅក្នុងប្រទេសកម្ពុជា ហើយលោកក៏បានចូលរួមចំណែកជួយសង្គមជាហូរហែរមកដែរ។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២០នេះ បើតាម Facebook ផ្ទាល់ខ្លួនរបស់លោកបានបង្ហោះថា «ក្នុងស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩(COVID-19) ដែលកំពុងបន្តរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទូទាំងសាកលលោក យើងខ្ញុំបានចូលរួមបរិច្ចាគថវិកា ជូនទៅគណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩(COVID19)។»
ក្នុងនាមជានាយរងការិយាល័យទី៥ នៃកងទ័ពជើងគោក លោក ព្រាប សុវត្ថិ បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៤០ម៉ឺនរៀល រយៈពេល ៦ខែ គឺគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
រូបថត៖ ហ្វេសប៊ុក ព្រាប សុវត្ថិ
គួរំលឹកថា កាលពីពេលមានការឆ្លងរាតត្បាតជាសកលនូវមេរោគកូវីដ១៩ លោក ព្រាប សុវត្ថិ ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនមួយចំនួនដែរជាមួយតារាផ្សេងទៀត តាមរយៈលោក ហេង ឡុង ដែលជាតំណាងសមាគមសិល្បករខ្មែរ ដើម្បីយកទៅធ្វើសកម្មភាពមនុស្សធម៌ក្នុងគ្រាប្រទេសយើងក៏កំពុងមានការរាតត្បាតដោយជំងឺកូវីដ១៩៕
អត្ថបទ៖ ផេង ផលធិតា