Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គយកូរ៉េខាងត្បូង ៖ រយ:ពេល២១ថ្ងៃនៃខែមេសា ការនាំចេញ​ធ្លាក់ចុះ

ការនាំចេញ​របស់កូរ៉េខាងត្បូង​ បានធ្លាក់ចុះ​យ៉ាងខ្លាំង បើប្រៀបធៀបនឹងរយ:ពេលមួយ​ឆ្នាំ​កន្លងទៅនេះ ក្នុងអំឡុងពេល​២១ថ្ងៃ​ នៃខែ​មេសា​ដូចគ្នា ដោយសារតែ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ បណ្ដាលមកពី​ការឆ្លងរាតត្បាត នៃវីរុស COVID-19 ។

ប្រភពព័ត៌មានកូរ៉េខាងត្បូង​ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០​ បានផ្សាយថា ទិន្នន័យ​គយ​របស់កូរ៉េខាងត្បូង​ បានចេញ​ផ្សាយ​ នៅថ្ងៃអង្គារ​ ទី២១ ខែមេសា អះអាងថា ការនាំចេញ​ទៅក្រៅប្រទេស​​​ គិតពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២០ មានទឹកប្រាក់​ប្រហែល ២១,៧​ ពាន់លានដុល្លារ ពោលគឺធ្លាក់​ចុះ​ប្រហែល ២៦,៩ ភាគរយ នៅក្នុងអំឡុង​ពេលដូចគ្នា ​កាលពីមួយឆ្នាំមុន ។ 

ការនាំចេញ​ជាមធ្យមប្រចាំថ្ងៃ​ អំឡុងពេលវេលានេះ ក៏មានការធ្លាក់ចុះ ១៦,៨​ ភាគរយ​ ប្រៀបធៀប​ក្នុងមួយថ្ងៃ កាលពីមួយឆ្នាំមុន ។  

ការធ្លាក់ចុះ​នេះ​ត្រូវបានសន្មត់ថា​ មកពីការរាតត្បាត​វីរុស​កូរ៉ូណា​ប្រភេទថ្មី ឬកូវីដ​១៩ (Covid-19)។  ការរាតត្បាតវីរុសនេះ​ បានធ្វើ​ឲ្យគាំង​ដំណើរ​ពាណិជ្ជកម្ម រំខានដល់ផលិតកម្ម​នៅទូទាំងពិភពលោក ដោយក្នុងនោះ​ប្រទេសជាច្រើន​បាន​ចាក់សោ ឬបិទព្រំដែន​របស់ខ្លួន ។ 

ដោយឡែកការលក់គ្រឿងអេឡិចត្រូនិក​នៅក្រៅប្រទេស ដែល​ទំនិញ​នាំចេញ​យ៉ាងសំខាន់​របស់កូរ៉េខាងត្បូង​នោះ បានធ្លាក់ចុះ ១៤,៩ ភាគរយ ប្រៀបធៀប​អំឡុងពេល​​២០ថ្ងៃ កាលពីឆ្នាំមុន ។ 

ការរនាំចេញ​រថយន្ត​ក៏បានធ្លាក់ចុះ ២៨,៥ ភាគរយ ប្រៀបធៀប​មួយឆ្នាំមុនដូចគ្នា​។ 

ចំណែកគ្រឿងបន្លាស់រថយន្តវិញ ការនាំចេញ​កាន់តែយ៉ាប់យឺន​ថែមទៀត ដោយធ្លាក់ចុះ ៤៩,៨​ ភាគរយ ហើយការនាំចេញ​ឥន្ធនៈគីមី បានធ្លាក់ចុះ ៥៣,៥ ភាគរយ ។ 

តាមប្រទេសជាគោលដៅ, ការនាំចេញ​ទៅកាន់ប្រទេសចិន​បានធ្លាក់ចុះ​១៧​ភាគរយ ប្រៀបធៀបអំឡុងពេលដូចគ្នា​ កាលពីឆ្នាំមុន ហើយការនាំចេញទៅកាន់​សហរដ្ឋអាមេរិក​វិញ បានចុះជាង១៧​ភាគរយ ។ 

ការនាំចេញរបស់កូរ៉េខាងត្បូងទៅ​កាន់ជប៉ុន​វិញ ធ្លាក់ចុះ​២០ភាគរយ ហើយ​ការនាំចេញទៅ​អឺរ៉ុប​វិញ កាន់តែអាក្រក់ជាងនេះទៀត ធ្លាក់ចុះ​៣២,​៦ ភាគរយ ប្រៀបធៀប​មួយឆ្នាំមុន ។ 

ទិន្នន័យដដែល​ក៏បានបង្ហាញផងដែរថា ក្នុងរយៈពេល​២០ថ្ងៃដំបូង ​នៃខែមេសា ឆ្នាំ២០២០ ការនាំចូល​របស់កូរ៉េខាងត្បូង ​បានធ្លាក់ចុះ​១៨,៦ ភាគរយ គឺមានទឹកប្រាក់​ ជិត​២៥,២ ពាន់លានដុល្លារប៉ុណ្ណោះ ប្រៀបធៀប​កាលពី​មួយឆ្នាំមុន ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9151672