Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្អូនស្រីគីម ជុងអ៊ុនក្លាយជាបុគ្គលមានឥទ្ធិពលទី២ ក្នុងប្រទេសកូរ៉េខាងជើង

ប្អូនស្រី មេដឹកនាំកូរ៉េខាងជើង​​ គីម​ ជុងអ៊ុន តែងតែនៅជិតបងប្រុស​ក្នុងព្រឹត្តិការណ៍សំខាន់ៗ ។ទាំងនោះបានបង្ហាញយ៉ាងច្បាស់ ពីឥទ្ធិពលកាន់តែខ្លាំងក្នុងរដ្ឋាភិបាល​។​

សារព័ត៌មានGuardianបានផ្សាយថា លោកស្រី Kim Yo-jong ធ្លាប់បានថ្លែងសុន្ទរកថា​ ថ្កោលទោសកូរ៉េខាងត្បូង ក៏ដូចជាសរសើរដល់ប្រធានាធិបតី​។ លោកស្រីគឺជា​បុគ្គលតែមួយកត់ដែលមេដឹកនាំ គីម ជុងអ៊ុន ទុកចិត្តបំផុត ។​

កាលពីខែមីនា លោកស្រី​ Kim Yo-jong បានប្រកាសជាសាធារណថ្កោលទោស កូរ៉េខាងត្បូង ដែលប្រឆាំងនិង​សមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងជើង ។ នៅក្នុង ខែមីនា នោះដែរលោកស្រី ក៏បានលើកសរសើរដល់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ​ដែលបានផ្ញើលិខិតមកកាន់មេដឹកនាំ គីម ជុងអ៊ុន ដែលមានខ្លឹមសារផ្សះផ្សារទំនាក់ទំនង ហើយអាមេរិកមានបំណងជួយកូរ៉េខាងជើង ប្រឆាំងកូវីដ១៩​ ។ មកទល់ពេលនេះកូរ៉េខាងជើងមិនទាន់មានករណីឆ្លងកូវីដ១៩ម្នាក់ណាឡើយ​។

លោក​ Youngshik Bong ​អ្នកឯកទេស្រាវជ្រាវ មកពី មជ្ឈមណ្ឌលស្រាវជ្រាវ នៃមហាវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអូល បានបញ្ជាក់​ថា សកម្មភាពរបស់លោកស្រី Kim Yo-jong ជាការបង្ហាញតួនាទីយ៉ាងសំខាន់នៅក្នុងរដ្ឋាភិបាល៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9151609