Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាលាក្រុងបន្តហាមឃាត់ការលក់គ្រឿងស្រវឹងរហូតដល់ចុងខែមេសា

រដ្ឋបាលក្រុងបាងកក (BMA) បានពន្យារពេលហាមឃាត់ការលក់ដុំនិងលក់រាយគ្រឿងស្រវឹងចាប់ពីថ្ងៃទី ២០ ខែមេសារហូតដល់ចុងខែមេសា ហើយការហាមឃាត់នេះផងដែរ គឺត្រូវតែគោរពទូទាំងប្រទេសតែម្តងក្នុងប្រទេសថៃ។

ការហាមឃាត់នេះបានដាក់ឱ្យប្រើកាលពីថ្ងៃទី ១០ ខែមេសាគឺត្រូវផុតកំណត់នៅថ្ងៃនេះ ប៉ុន្តែសាលារាជធានីបានសំរេចថាវិធានការណ៍នេះនឹងនៅតែមានប្រសិទ្ធភាពរហូតដល់ចុងខែ បន្ទាប់ពីមានការឆ្លងវីរុសកូរ៉ូណាយ៉ាងច្រើននៅក្នុងទីក្រុងបាងកកនិងខេត្តមួយចំនួន។ ទន្ទឹមនឹងនេះដែរ ក្រសួងថាមពលនឹងស្នើទៅគណៈរដ្ឋមន្រ្តីនៅថ្ងៃស្អែកក្នុងគោលបំណងសុំឱ្យមានការកាត់បន្ថយថ្លៃអគ្គិសនីក្នុងស្រុកដើម្បីជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលមិនមានការងារធ្វើ។ រដ្ឋមន្រ្តីក្រសួងថាមពល លោក Sontirat Sontijirawong បានមានប្រសាសន៍នៅថ្ងៃនេះថា លោកនឹងពិចារណាអំពី គ្រួសារណាខ្លះដែលប្រើប្រាស់អគ្គិសនីតិចជាង ១៥០ យូនីតក្នុងមួយខែដែលមានទំហំ ៥ អំពែរ នឹងត្រូវបានរួចផុតពីថ្លៃអគ្គិសនី។ ផ្ទះដែលប្រើប្រាស់អគ្គិសនីលើសពី ៥ អំពែរនិងប្រើប្រាស់ក្រោម ៨០០ យូនីតក្នុងមួយខែនឹងត្រូវគិតថ្លៃ ៥០% ហើយអ្នកដែលប្រើប្រាស់លើសពី ៣០០០ យូនីត នឹងត្រូវផ្តល់ការបញ្ចុះតំលៃ ៣០%។ លោក Sontirat មានប្រសាសន៍ថាប្រជាជនប្រមាណ ២០លានគ្រួសារ នឹងទទួលបានអត្ថប្រយោជន៍ពីវិធានការណ៍ដែលបានស្នើឡើង ហើយអ្នកដែលបានបង់វិក័យបត្ររួចហើយសម្រាប់ខែមីនានឹងអាចស្នើសុំការសងប្រាក់វិញពីអាជ្ញាធរអគ្គិសនីក្រុង សម្រាប់ប្រជាជនរស់នៅក្នុងទីក្រុងបាងកក  និងអាជ្ញាធរអគ្គិសនីខេត្ត (PEA) នៅតាមខេត្ត។

រូបតំណាង

ប្រតិបត្តិករទូរសព្ទចល័ត AIS, True, DTAC, TOT and CAT  បានបន្ថែមពេលវេលា ១០០នាទីឥតគិតថ្លៃរយៈពេល ៤៥ ថ្ងៃលើបណ្តាញទូរសព្ទនីមួយៗដល់អតិថិជនទូរសព្ទចល័តទាំងអស់។ អ្នកប្រើប្រាស់អាចចុះឈ្មោះប្រើប្រាស់សេវានេះបានចន្លោះថ្ងៃទី ១ ឧសភាដល់ថ្ងៃទី១៥ ខែឧសភា ដោយគ្រាន់ចុចលេខ ១៧០ បន្ទាប់មកលេខ ID card របស់អតិថិជន បន្ទាប់មកចុចសញ្ញា # ។ ដើម្បីជាការផ្ទៀងផ្ទាត់ ក្រុមហ៊ុននឹងផ្ញើសារជាអក្សរទៅកាន់អតិថិជន។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមលោក Puttipong Punnakanta មានប្រសាសន៍ថាអតិថិជនប្រមាណ ៥០ លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PS WORLD

from: https://tnaot.com/km/m/detail/article/9151578