Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្មកររោងចក្រចំនួន ១០១៨នាក់ហើយ បានពិនិត្យរកវីរុសកូវីដ១៩

ភ្នំពេញ៖ គិតមកត្រឹមពេលនេះយើងរួមសហការគ្នាត្រួតពិនិត្យសុខភាព ជូនបងប្អូនកម្មកររោងចក្របានចំនួន ១០១៨នាក់ហើយ ដែលត្រឡប់មកពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរវិញ។ នេះបើយោងតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងឱកាសចុះពិនិត្យមើលការដាក់ឱ្យដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន ១០ ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់ពេលចូលឆ្នាំខ្មែរ និងទើបវិលត្រឡប់ចូលធ្វើការវិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ លោក ហេង សួរ បានលើកឡើងថា គោលបំណងនៃការត្រួតពិនិត្យសុខភាពនេះ គឺដើម្បីការពារសុខភាពបងប្អូនកម្មកររោងចក្រជាង ៩៥ភាគរយ ដែលបានមកធ្វើការងារធម្មតាក្នុងអំឡុងពេលចូលឆ្នាំ ក៏ដូចជាការពារសុខភាពបងប្អូនដែលបានឈប់នោះផងដែរ។ 

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខាងលើបានបន្តបញ្ជាក់ថា ការត្រួតពិនិត្យសុខភាព ជូនបងប្អូនកម្មកររោងចក្របានចំនួន ១០១៨នាក់ គឺក្នុងនោះបានយកសំណាកទៅពិសោធន៍បន្តចំនួន ១៨នាក់ ដោយដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ នៅវិទ្យាល័យជម្ពូវន្តសរុប ២១នាក់។

លោក ហេង សួរ ក៏បានអះអាងថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ នៅតែអាណិតស្រឡាញ់បងប្អូនទាំងអស់ ដោយសារយើងជាជនរួមជាតិតែមួយ បើទោះមាន ឬក្រ ល្អឬអាក្រក់ យើងនៅតែជាខ្មែរ ដែលខុសលើកទី១ ហើយដឹងខ្លួនគឺជារឿងនៅអាចទទួលយកបាន៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9151423