បុរសម្នាក់មានទំនាស់ក្នុងគ្រួសារ ក៏ទាញកាំភ្លើទៅបាញ់ប្រហារលើឪពុកក្មេក ហើយត្រូវប៉ូលិសថៃឡោមព័ទ្ធចាប់ ទើបបាញ់សម្លាប់ខ្លួន កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងស្រុក Mueang ខេត្ត Samut Prakarn នាភាគខាងត្បូងទីក្រុងបាងកក។
បណ្ដាញផ្សព្វផ្សាយថៃ បានផ្សាយថា ក្រោយពេលកើតមានការបាញ់ប្រហារបែបនេះ ប៉ូលិសបានចុះទៅឡោមព័ទ្ធកន្លែងកើតហេតុ។ នៅពេលនេះ អាជ្ញាធរបានព្យាយាមចរចា ដើម្បីឲ្យជននោះប្រគល់ខ្លួនមកឲ្យប៉ូលិស ប៉ុន្ដែគេបានបាញ់សម្លាប់ខ្លួនរបស់គេ នៅកន្លែងចតរថយន្ដ នៅមុខផ្ទះនោះ។
ប៉ូលិសថៃ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ Phubet អាយុ៣៧ឆ្នាំ បម្រើការងារ នៅក្នុងកងអង្គភាពប៉េអឹម។ ប៉ុន្ដែបើតាមការស៊ើបអង្កេតជាបឋម បានឲ្យដឹងថា ករណីឧក្រិដ្ឋកម្មនេះ អាចកើតចេញមកពីរឿងគំនុំផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕ ប្រែសម្រួលដោយ Nuon