Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

COVID 19: តើស្រ្តីមានផ្ទៃពោះប្រឈមនឹងCOVID19ខ្លាំងប៉ុណ្ណា?

យោងតាមពត៌មានរបស់មជ្ឈមណ្ឌលការពារនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិកCDC បានបង្ហាញថា ស្រ្តីមានផ្ទៃពោះមានកំរិតប្រឈមនឹង COVID19 ស្មើនឹងមនុស្សធម្មតាដែរ។

ទោះជាយ៉ាងណាការសិក្សាអោយស៊ីជំរៅលើប្រធានបទ នេះ មិនទាន់មានទិន្នន័យគ្រប់គ្រាន់នៅឡើយ។ អ្វីដែល វិទ្យាសាស្រ្តបានដឹង២ចំណុចគឺ៖

-ស្រ្តីមានផ្ទៃពោះមានបំរែបរួលជីវសាស្រ្តក្នុងរាងកាយខ្លាំង ដែលនេះនឹងធ្វើអោយប្រឈមការឆ្លងវីរុស និងបាក់តេរីផ្សេងៗជាងមនុស្សធម្មតា

-ស្រ្តីមានផ្ទៃពោះមានរោគសញ្ញាធ្ងន់ធ្ងរពេលដែលឆ្លងវីរុសផ្លូវដង្ហើមផ្សេងទៀតដែលជាប់ខ្សែស្រឡាយនឹងCOVID19 ដូចជា ផ្តាសាយជាដើម។ 

យ៉ាងណាមិញ យើងទាំងអស់គ្នាគួរមានការប្រុងប្រយត្ន័ខ្ពស់ ទៅលើវិធានការការពារ និងអនុវត្តអនាម័យតាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលរបស់យើង។

from: https://tnaot.com/km/m/detail/article/9151076