Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកទិញប្រេង៧៥លានបារ៉ែល រក្សាទុកក្នុងឃ្លាំងយុទ្ធសាស្ត្រ ពេលប្រេងធ្លាក់ថ្លៃ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី​២០ ខែមេសា បានប្រកាសថា អាមេរិក ក្តាប់យកឱកាស នៃតម្លៃប្រេងធ្លាក់ចុះទាបបំផុត ក្នុងប្រវត្តិសាស្ត្រ ហើយអាមេរិកនឹង​ទិញយកមកស្តុបទុកក្នុងឃ្លាំងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន​។ បើតាមគម្រោងនេះ គឺអាមេរិក​នឹងទិញប្រមាណជាង ៧៥លានបារ៉ែលបន្ថែម ដាក់ចូលក្នុងឃ្លាំងប្រេងយុទ្ធសាស្ត្រ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែត ស្តីពីកូវីដ១៩នោះ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ​«យើងនឹង​ទិញប្រេងបន្ថែម​ឲ្យពេញឃ្លាំងស្តុក​ប្រេង​ទាំងអស់របស់អាមេរិក។ យើងនឹងទិញបន្ថែម៧៥លានបារ៉ែល ដើម្បី​បំពេញ​ឃ្លាំងស្តុកប្រេង»។

លោក ត្រាំ បានបញ្ជាក់ទៀតថា យើងនឹងទិញប្រេង ដូចការគ្រោងទុក បើសភា អនុញ្ញាត​នោះ។ ជាមួយគ្នានេះដែរ អាមេរិកអាចនឹងឈប់ទិញប្រេង ពី​ប្រទេសអារ៉ាប៊ី​ សាអ៊ូឌីត។ លោក​ត្រាំ បានបញ្ជាក់ថា តម្លៃប្រេងធ្លាក់ចុះ​​ គឺក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ​ ដូច្នេះអាមេរិក នឹងក្តាប់យកឱកាសនេះ សម្រាប់បំពេញឃ្លាំងប្រេងយុទ្ធសាស្ត្រ​របស់អាមេរិក។

អាមេរិក​មានឃ្លាំងស្តុកប្រេង ក្រោមដី​ចំនួន៤កន្លែង គឺនៅឈូងសមុទ្រ ម៉ិចស៊ីក ស្ថិតក្នុង​រដ្ឋតិចសាស់ និង​ Louisiana ​ភាគខាងត្បូង អាមេរិក ។ ឃ្លាំងស្តុកប្រេងទាំងនោះ​អាចរក្សាទុកប្រេងបានច្រើនបំផុត​៧២៧ លានបារ៉ែលតែប៉ុណ្ណោះ ក្នុងឃ្លាំងនីមួយៗ។ ឃ្លាំងប្រេងយុទ្ធសាស្ត្រអាមេរិក គឺអាចបើកឲ្យប្រើប្រាស់បាន នៅពេលមានអាសន្ន ដូចជា សង្គ្រាម ​និងព្យុះកាទ្រីណា កាលពីឆ្នាំ​២០០៥ជាដើម​។

កាលពីថ្ងៃទី​២០ ខែមេសា តម្លៃប្រេង នៅអាមេរិកធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មាន គឺនៅសល់តែ​៣៧,៦៣ ដុល្លារ ក្នុង១បារ៉ែល ដោយសារតែតម្រូវការប្រើប្រាស់ធ្លាក់ចុះ បណ្តាលមកពីកូវីដ១៩​  ហើយប្រទេសជាច្រើនស្ថិតក្នុងគ្រាអាសន្ន ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9151017