Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តចំនួន៣២ដែលគ្មានករណីឆ្លងវីរុសកូរ៉ូណាក្នុងរយៈពេល ២សប្តាហ៍នឹងបើកឱ្យដំណើរការវិញ

យោងតាមសំណើដែលត្រូវបានបញ្ជូនទៅ CCSA នៅចុងសប្តាហ៍នេះដោយក្រសួងសុខាភិបាលបានឱ្យដឹងថា ខេត្តចំនួន៣២ ដែលមិនមានការរាយការណ៍អំពីករណីឆ្លងវីរុសកូរ៉ូណា នឹងក្លាយជាខេត្តដែលទទួលបាននូវការបន្ធូរបន្ថយវិធានការបិទខេត្ត នៅដើមខែឧសភានេះ។ លោកវេជ្ជបណ្ឌិត Kamnuan Oengchusak ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បាននិយាយនៅថ្ងៃនេះថា ការប្រជុំរបស់វេជ្ជបណ្ឌិតដែលដឹកនាំដោយរដ្ឋមន្រ្តីបានឯកភាពថានឹងបន្ធូរបន្ថយនូវិធានការមួយចំនួនដើម្បីអនុញ្ញាតឱ្យប្រជាជនវិលត្រឡប់ទៅធ្វើការវិញ ហើយម្ចាស់អាជីវកម្មមួយចំនួនអាចបើកដំណើរការហាងរបស់ខ្លួនឡើងវិញ លើកលែងតែអ្នកទើបតែមកពីបរទេសដែលនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ នៅតាមកន្លែងដែលរដ្ឋបានកំណត់។ ទោះបីមានការបន្ធូរបន្ថយខ្លះក៏ដោយ លោកបានបន្តថា ប្រជាជនគ្រប់រូបមិនត្រូវប្រហែសខ្លួនឡើយ ជាពិសេសត្រូវរក្សាគម្លាតពីគ្នា ពេលចេញទៅក្រៅឬនិយាយគ្នាចាំបាច់ត្រូវពាក់ម៉ាស់ និងលាងដៃឱ្យបានញឹកញាប់ទើបជាការល្អ។ ខេត្តដែលនឹងត្រូវបន្ធូរបន្ថយវិធានការមុនគេនោះគឺ៖ Nan, Kamphaeng Phet, Phichit, Sing Buri, Ang Thong, Chainat, Bung Karn, Trat Ranong, Chanthaburi, Phetchabun, Phrae, Maha Sarakham, Muk Dahan, Yasothon, Roi-et, Sukhothai, Uthai Thani, Kalasin, Chaiyaphum, Nakhon Nayok, Nakhon, Phanom, Phang-nga, Sakhon Nakhon, Satun, Nong Bua Lamphu, Amnat Charoen, Udon Thani, Phitsanuloke, Mae Hong, Son, Lop Buri, Saraburi ។

លោកបណ្ឌិត Kamnuan មានប្រសាសន៍ថាចំពោះអាជីវកម្មមួយចំនួនដូចជា ហាងស្រា បារ ខារ៉ាអូខេ ហាងម៉ាស្សា និងក្លិប​ ប្រដាល់នឹងនៅតែបិទទ្វារដដែល។ លោកបានមានប្រសាសន៍ ថាផ្សារទំនើបត្រូវបានគេចាត់ថ្នាក់ថាជាកន្លែងមានហានិភ័យមធ្យមហើយតម្រូវឱ្យធ្វើការត្រួតពិនិត្យសីតុណ្ហភាពភ្ញៀវ និងបុគ្គលិកនៅច្រកចូលផងដែរ ហើយជាពិសេសនោះគឺមនុស្សគ្រប់រូបត្រូវរក្សាគម្លាតឆ្ងាយពីគ្នា និងចៀសវាងសកម្មភាពស្និតស្នាលផ្សេងៗ។ ឧទ្យានសាធារណៈអាចនឹងបើកឡើងវិញ ប៉ុន្តែប្រជាជនត្រូវរក្សាគម្លាតពីគ្នាផងដែរ។ ទន្ទឹមនឹងនេះដែរ សាលារៀនក៏នឹងបើកដំណើរការវិញនៅខែកក្កដា ប៉ុន្តែសាលានឹងមានវិធានការរៀបចំសណ្តាប់ធ្នាប់តុរៀនឡើងវិញផងដែរ។ ខេត្តចំនួន ៣៨ ផ្សេងទៀតដែលបានរាយការណ៍ថា មានករណីឆ្លងតិចតួចបំផុតក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ​ ក៏នឹងក្លាយជាខេត្តដែលត្រូវបានបន្ធូរបន្ថយវិធានការផងដែរ ដូចជា៖ Chachoengsao, Pathum Thani, Chiang Mai, Narathiwat, Krabi, Kanchanaburi, Khon Kaen, Chumpon, Chiang Rai, Trang, Tak, Nakhon Pathom, Nakhon Ratchasima, Nakhon Si Thammarat, Nakhon Sawan, Buri Ram, Prachuap Khiri Khan, Prachin Buri, Ayutthaya, Phayao, Phatthalung, Phetchaburi, Rayong, Ratchaburi, Lampang, Lamphun, Loei, Si Sa Ket, Songkhla, Samut Songkhram, Samut Sakhon, Sa Kaeo, Suphan Buri, Surat, Thani, Surin, Nong Khai, Uttradit, Ubon Ratchathani ។

រូបតំណាង

ក្រុមចុងក្រោយនៃខេត្តចំនួន៧ រួមមានទីក្រុងបាងកក Chon Buri, Nonthaburi, Phuket, Samut Prakan, Pattani និង Yalaដែលមានអត្រាឆ្លងខ្ពស់នឹងត្រូវបានបន្ធូរបន្ថយវិធានការក្នុងខែមិថុនា ប៉ុន្តែការប្រុងប្រយ័ត្នត្រូវតែអនុវត្តដើម្បីការពារកុំអោយមានការកើនឡើងវិញជាដាច់ខាត។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9150541