Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាធ្វើវិភាគវត្ថុសំណាកបានច្រើនជាងប្រទេសមួយចំនួននៅអាស៊ាន

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសធ្វើវិភាគវត្ថុសំណាករកវីរុសកូវីដ១៩ បានចំនួន ៩ ៧៩២ សំណាកហើយ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា។  នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងចំណោមប្រជាជន១លាននាក់ កម្ពុជាបានធ្វើវិភាគវត្ថុសំណាកបាន ៦១២សំណាក ហើយចំនួននេះបញ្ជាញថា កម្ពុជាកម្ពុជាបានអនុវត្តការធ្វើតេស្តរកវីរុសកូវីដ១៩ ច្រើនជាងបណ្តាប្រទេសអាស៊ានមួយចំនួនដូចជា ប្រទេសភូមាមានចំនួន៧៦សំណាក ឡាវ១៨១សំណាក ឥណ្ឌូនេស៊ី១៤៤ សំណាក និង ហ្វីលីពីន៥១១ សំណាក ក្នុងចំនោមប្រជាជនមួយលាននាក់ដូចគ្នា។

យ៉ាងណា ក្រសួងសុខាភិបាល នៅតែធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្ត បង្កើន និងយកចិត្តទុកដាក់ខ្ពស់បំផុត ប្រកបដោយការទទួលខុសត្រូវ និងត្រូវមានការប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច ហើយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បើទោះជាមួយរយៈពេលចុងក្រោយនេះ កម្ពុជាពុំមានករណីវិជ្ជមានថ្មីណាមួយត្រូវបានរកឃើញក៏ដោយ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9149812