Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

New Zealand នឹងបន្ធូរបន្ថយវិធានការ បន្ទាប់ពីបិទប្រទេសដើម្បីសម្អាត១សប្តាហ៍

នាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេស New Zealand នឹងពន្យារពេលបិទប្រទេសដើម្បីកម្ចាត់វីរុសកូរ៉ូណាក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីនោះមកលោកស្រីសង្ឃឹមយ៉ាងមុតមាំថាការរឹតបន្តឹងក្នុងប្រទេសនឹងត្រូវបន្ធូរបន្ថយ។

លោកស្រី Ardernបានថ្លែងថា «ប្រទេស New Zealand នឹងដកថយពីការរឹតបន្តឹងនៅកម្រិតទី៤(កម្រិតតឹងតែងបំផុត)នៅម៉ោង ១១ និង ៥៩នាទី គឺត្រូវនឹងថ្ងៃចន្ទ ទី២៧ ខែមេសា ដែលមានរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃនេះតទៅ»។

លោកស្រីបានបន្តថា «បន្ទាប់ពីការសម្អាតប្រទេសរយៈមួយសប្តាហ៍ពេញហើយ ប្រទេសនឹងត្រូវបានបន្ថយការរឹតបន្តឹពីកម្រិត៤ មកនៅត្រឹមកម្រិត៣វិញក្នុងរយៈពេលពីរសប្តាហ៍។ បន្ទាប់ពីនោះមកទៀត លោកស្រីនិងក្រុមការងារនឹងពិភាក្សាគ្នាម្តងទៀត នៅថ្ងៃទី១១ ខែឧសភា អំពីលទ្ធផលនៃការបន្ធូរបន្ថយនេះ ដើម្បីសម្រេចថាតើគួរបន្តបន្ធូរបន្ថយទៀតឬរឹតបន្តឹងឡើងវិញ»។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9149514