Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក ត្រាំ ចាត់ទុកពលរដ្ឋប្រឆំាងច្បាប់គម្លាតសង្គម ទប់ស្កាត់កូវីដ១៩ ជារឿងអស្ចារ្យ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី​១៩ ខែមេសា (ពេលវេលាអាមេរិក) បានបញ្ជាក់ថា ពលរដ្ឋ​អាមេរិកាំង ដែលប្រឆាំងនឹងច្បាប់គម្លាតសង្គម ​គឺជារឿងដ៏អស្ចារ្យ ។ សកម្មភាពរបស់លោក ត្រាំ គឺជាការគាំទ្រដល់ពលរដ្ឋ ដែលបានធ្វើបាតុកម្ម ទាមទារសេរីភាព និង​ទៅធ្វើការដូចពេលមុន​។

ការគាំទ្ររបស់ប្រធានាធិបតីអាមេរិក បានកើតឡើង ខណ:រដ្ឋមួយចំនួនអនុវត្តច្បាប់ គម្លាត សង្គម គឺឲ្យពលរដ្ឋនៅក្នុងផ្ទះ ទប់ស្កាត់ឆ្លងកូវីដ១៩ តាមការអំពាវនាវរបស់ ក្រសួង សុខាភិបាល​។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើដល់អភិបាលរដ្ឋមួយចំនួន លុបច្បាប់បម្រាមគោចរ ពេលស្ថានភាពឆ្លងកូវីដ១៩ ស្ថិតក្នុងការគ្រប់គ្រងបាន។

កាលពីថ្ងៃទី​១៩ ខែមេសា ពលរដ្ឋ​នៅក្នុងរដ្ឋ Kentucky, Michigan និងVirginia បាន​នាំគ្នាធ្វើ​បាតុកម្ម ទាមទារសេរីភាពឡើងវិញ ក៏ដូចជា ការទៅធ្វើការធម្មតា ជាដើម​។ លោក ត្រាំ បាន​លើក​ឡើងថា ពលរដ្ឋអាមេរិក ពិតជាធុញទ្រាន់ ពេលត្រូវបង្ខំឲ្យនៅក្នុងផ្ទះទាំងថ្ងៃទាំងយប់​​ជាច្រើនសប្តាហ៍បែបនេះ​។ ពួកគេចង់ឲ្យមានជីវិតរស់នៅធម្មតាឡើងវិញ។

លោក ត្រាំ បានបញ្ជាក់ថា «ពួកគាត់បានបាត់បង់ជីវិតរស់នៅធម្មតា​របស់ខ្លួន ពួកគាត់​ជាអ្នកសេ្នហាជាតិ ​​ហើយ​ចង់​វិលត្រឡប់ទទៅធ្វើការធម្មតាវិញ​»។ បច្ចុប្បន្ន អាមេរិក មាន​អ្នកឆ្លង​កូវី១៩ កើនឡើងដល់​ជាង​៧៦៤ពាន់នាក់ និងស្លាប់ ជាង ៤ម៉ឺននាក់៕ ប្រែ​សម្រួល​ដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9149400