Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាំងពលរដ្ឋ ទាំងសហជីព ថាការអនុវត្តគោលការណ៍នៅដាច់ឡែករយៈពេល ១៤ថ្ងៃ ជារឿងត្រឹមត្រូវ

ចុង​សប្តាហ៍​កន្លង​ទៅ យើង​សង្កេត​ឃើញ​បង​ប្អូន​ខ្មែរយើងដែល​បាន​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ កំពុង​ត្រឡប់​មក​វិញ​ជា​ហូរ​ហែរ ដើម្បី​បំពេញ​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ពិសេស​បងប្អូន​កម្មករ កម្មការិនី ដែល​បានសុំ​ច្បាប់​ទៅ​កាន់​ស្រុក​កំណើត​ជា​ដើម។

យ៉ាង​ណា ដើម្បី​ទប់​ស្កាត់​ការ​រីករាតត្បាត​វីរុស​កូវីស ១៩ នៅ​ទូទាំង​ប្រទេស រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ជា​បន្ត​បន្ទាប់​ ក្នុងនោះ ការតម្រូវ​ឲ្យ​បងប្អូន​កម្មករ កម្មការិនី ទើប​ត្រឡប់​ពី​បណ្តា​ខេត្តនានា នៅ​ដាក់​ដោយ​ឡែក​ ១៤ថ្ងៃ មុន​ចូល​បម្រើ​ការ​ងារ ក៏​ត្រូវ​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ដូច​គ្នា ដោយ​ទទូល​បាន​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​សាធារណៈ​មួយ​ចំនួន​ធំ។ ជាក់ស្តែង​ក្នុង​នោះ ពលរដ្ឋ​មួយចំនួន​ ក៏ដូច​ជាមន្ត្រីសហជីព​កម្មករកម្ពុជា ក៏​ចាត់​ទុក​វិធានការ​នេះ​ជារឿង​ត្រឹម​ត្រូវ។

មន្ទឹម​នឹង​ការគាំទ្រ​វិធានការ​រដ្ឋាភិបាល ប្រជាពលរដ្ឋ និងសហជីព ក៏​បាន​ច្រាន​ចោលរឿង​ដែល​ថា វាជាការរើសអើងចំពោះបងប្អូន​ទើប​ត្រឡប់មកពីស្រុកកំណើតនោះទេ ប៉ុន្តែអះអាង​ជា​ចូលរួមទប់ស្កាត់ករណីឆ្លងរាលដាលជំងឺកូវីដ ១៩ ទាំងអស់​គ្នា។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅតែមានក្តីព្រួយបារម្ភភ័យខ្លាច ករណីឆ្លងរាលដាលជំងឺកូវីដ គ្រប់ៗគ្នា បើទោះបីជាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺ ហាក់មានសភាពស្ងប់ស្ងាត់ក៏ដោយ។

ជាវិធានការណ៍ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវី១៩ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ អ្នករស់នៅទីក្រុង បានស្នើឱ្យអ្នកត្រឡប់មកពីខេត្ត ត្រូវចូលខ្លួនមកបំពេញគោលការណ៍ នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។

បើតាមលោកឃួ​ន តាន់ អនុប្រធានភូមិ៣ នៃសង្កាត់បឹងកេងកេង៣ បានប្រាប់ឱ្យដឹងថា នៅថ្ងៃបុណ្យចូលឆ្នាំ មានប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាធ្វើដំណើរទៅស្រុកកំណើត ដែលជាហេតុធ្វើឱ្យអ្នកនៅទីនេះ មានការភ័យខ្លាច អ្នកដែលធ្វើដំណើរចេញក្រៅតំបន់។   

លោកបញ្ជាក់ថា៖«អ្នករស់នៅទីនេះផ្សេងទៀត មិនហ៊ានចេញពីក្រៅផ្ទះទេ ព្រោះខ្លាចឆ្លងជំងឺកូវី១៩។ ឥឡូវនេះ ខ្ញុំនិងចុះតាមដាននៅក្នុងភូមិរបស់ខ្ញុំ ថាតើមានមនុស្សប៉ុន្មាននាក់ ដែលត្រឡប់មកពីស្រុកកំណើតវិញ។ នៅពេលស្រង់ទិន្នន័យរួចរាល់អស់ហើយ ខ្ញុំនឹងសរសេររបាយការណ៍ទៅថ្នាក់លើ ដើម្បីស្នើសុំជាវិធានការណ៍ក្នុងរឿងនេះ»។

មិនត្រឹមតែប្រជាពលរដ្ឋរស់នៅតាមលំនៅដ្ឋានក្នុងទីក្រុងទេ ដែលមានការព្រួយបារម្ភក្នុងរឿងនេះ ប៉ុន្តែកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ក៏មានក្តីព្រួយបារម្ភខ្លាចអ្នករួមការងារ ដែលដាក់ច្បាប់ធ្វើដំណើរទៅស្រុកកំណើតដែរ។

បើតាមអ្នកស្រីសាំង ចាន់រី ប្រធានសហជីពមូលដ្ឋានកម្មករនិយោជិត​ នៃរោងចក្រ W&D បានអំពាវនាវដល់កម្មករនៅក្នុងរោងចក្រ មិនឱ្យមានការរើសអើងចំពោះកម្មករ កម្មការិនី ដែលទើបត្រឡប់មកពីខេត្តឡើយ។

អ្នកស្រីបានបានឱ្យដឹងថា អ្នកត្រឡប់មកពីខេត្ តគួរចូលរួមអនុវត្តនូវគោលការណ៍ ដាក់នៅដោយឡែកពីគេរយៈពេល ១៤ថ្ងៃ។ សម្រាប់គោលការណ៍ដាក់កម្មករឱ្យនៅដាច់ដោយឡែកពីគេ វាមិនមែនបញ្ជាក់ថា កម្មករទាំងអស់នោះ សុទ្ធតែមានឆ្លងមេរោគកូវីដទាំងអស់នោះទេ ប៉ុន្តែនេះគ្រាន់តែជាវិធានការទប់ស្កាត់ មិនឱ្យមានករណីឆ្លងរាលដាលពីមនុស្សម្នាក់ទៅម្នាក់ទៀតប៉ុណ្ណោះ។

អ្នកស្រី ចាន់រី បានបញ្ជាក់ថា៖«ការដាក់កម្មករឱ្យនៅដាច់ដោយឡែកពីគេ វាមិនមែនជាការរើសអើងកម្មករដែលត្រឡប់មកពីស្រុកទេ ប៉ុន្តែអ្នកត្រឡប់មកពីស្រុក គួរតែចូលរួមធ្វើទាំងអស់គ្នា ដើម្បីឱ្យប្រាកដថា ពួកយើងមិនកើតមាននូវជំងឺនេះ»។

សូមបញ្ជាក់ថា មកដល់ពេលនេះ អាជ្ញាធរនៅតាមតំបន់កំពុងអនុវត្តនូវវិធានការ យកអ្នកត្រឡប់មកពីខេត្ត ទុកនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ។ តំបន់ខ្លះបានយកសាលារៀនធ្វើជាកន្លែងទុកអ្នកដំណើរមកពីខេត្ត រីឯតំបន់ខ្លះទៀតបានយកអាគារសួនច្បារ អាគារក្នុងតំបន់សេដ្ឋកិច្ចពិសេស ធ្វើជាកន្លែងសម្រាប់ផ្ទុកអ្នកត្រឡប់មកពីខេត្តវិញ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9149389