Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំណាងអង្គការសុខភាពពិភពលោកថា កូវីដ១៩នៅកម្ពុជាគឺស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ

ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អៃឡេន (Li Ailan) បានឲ្យដឹងថា នៅលើពិភពលោកបញ្ហាជំងឺកូវីដ១៩ នៅតែមានការគំរាមកំហែងខ្លាំងនៅឡើយ ហើយ​ល្បឿននៃការវិឌ្ឍន៍ជំងឺនេះល្បឿនណាស់ ប៉ុន្តែសម្រាប់កម្ពុជា បញ្ហាជំងឺកូវីដ១៩ គឺស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។

លោកស្រីវេជ្ជបណ្ឌិតបានឲ្យដឹងបែបនេះក្នុង សន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ។

លោកស្រីតំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រាប់ថា ​ប្រទេសមួយចំនួន ដែលមានប្រព័ន្ធសុខាភិបាលល្អ រីកចម្រើន ប៉ុន្តែបែរជារងគ្រោះដោយមានអ្នកឆ្លង និងស្លាប់ច្រើនព្រោះកូវីដ១៩នោះ ព្រោះប្រទេសទាំងនោះ ស្ថិតក្នុងដំណាក់កាលឆ្លង រីករាលដាលក្នុងសហគមន៍ទៅហើយ។   

លោកស្រីថា ករណីឆ្លងចូលសហគមន៍ តួយ៉ាងមានដូចជាករណីនៅទីក្រុងអ៊ូហានប្រទេសចិន សហរដ្ឋអាមេរិក និងអ៊ីតាលីជាដើម។ លោកស្រីវេជ្ជបណ្ឌិតលី អៃឡេន ថា កាបញ្ចប់កូវីដ១៩ ពេលនេះមិនអាចធ្វើទៅបានទេ ដរាបណាប្រទេសនៅលើពិភពលោកនៅតែមានជំងឺនេះ។

សូមជម្រាបថា រហូតមកដល់ថ្ងៃ២០ ខែមេសា​ ឆ្នាំ២០២០នេះ កូវីដ១៩នៅលើពិភពលោកកើនដល់ជាង២លានករណីហើយ ក្នុងនោះ មានអ្នកស្លាប់១៥ម៉ឺននាក់ នៅលើប្រទេស១១៣ និងតំបន់ផ្សេងៗទៀត ក្នុងនោះ នៅកម្ពុជាបានរកឃើញអ្នកជាសះស្បើយថ្មី៧ថ្ងៃជាប់ៗគ្នា អ្នកកំពុងសម្រាកព្យាបាលថយចុះមកនៅត្រឹម ១៥នាក់ រីឯអ្នកជាសះស្បើយកើនដល់ ១០៧នាក់ ក្នុងចំណោមអ្នកមានជំងឺកូវីដ១៩ សរុបទាំងអស់១២២នាក់ ៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9149237