លោក Roberto Mancini បាននិយាយថា ខែ្សប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic គឺមានកម្រិតលេងស្មើនឹងកំពូលកីឡាករ Cristiano Ronaldo និង Lionel Messi។
Messi និង Ronaldo ត្រូវបានក្លាយជាប្រធានបទដ៏ក្ដៅគគុកអស់ពេលជាងមួយទសវត្សរ៍ហើយ ដោយពួកគេទាំងពីរ ត្រូវបានមនុស្សទូទាំងពិភពលោក និងសូម្បីតែបុគ្គលល្បីៗក៏ធើ្វការប្រៀបធៀបរវាងអ្នកទាំងពីរដែរ ជាពិសេសគឺពួកគេបានឈ្នះពានរង្វាន់ Ballon d’Or សរុបរហូតដល់ទៅ ១១ដងឯណោះ។
យ៉ាងណាក្ដី គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលីនេះ យល់ថា Ibrahimovic គឺជាខែ្សប្រយុទ្ធម្នាក់ ដែលមានកម្រិតលេងស្មើនឹងកីឡាករកំពូលទាំង២។
Mancini និយាយប្រាប់កាសែត Sport Mediaset ថា៖ «Zlatan នឹងត្រូវបានចងចាំជាខែ្សប្រយុទ្ធដ៏ល្អបំផុតមួយក្នុងលោក»។
«ខ្ញុំចាត់ទុកគេមានកម្រិតលេងស្មើ Messi និង Ronaldo។ គេឈ្នះពានលីគជាច្រើន គ្រប់ក្លឹបដែលគេទៅលេង និងស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់»។
«រដូវកាលនេះ គេធើ្វបានល្អនៅ Milan ដែរ, ប៉ុន្ដែខ្ញុំមិនច្បាស់ទេថា គម្រោងរបស់គេនៅថៃ្ងអនាគតនោះ ជាអ្វីនោះទេ» អតីតគ្រូ Man City បន្ថែម៕
ប្រភព៖ Dailymail