ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់៤នាក់ និងរបួសស្រាល ៤នាក់ ក្នុងនោះស្រី ៣នាក់។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃទី១៩ មេសា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៤នាក់ នៅថ្ងៃទី១៩ មេសា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ៨លើក ៕ ដោយ៖ តារា