Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកឆ្លងកូវីដ១៩ថយចុះ អ៊ីរ៉ង់អនុញ្ញាតបើកទ្វារក្រុមហ៊ុនមួយចំនួនឡើងវិញ

អ៊ីរ៉ង់ គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែកូវីដ-១៩ នៅតំបន់​មជ្ឈិមបូព៌ា តែមកដល់ពេលនេះ អ៊ីរ៉ង់មានអ្នកឆ្លងសរុបដល់ទៅ​ជាង៨ម៉ឺននាក់ និងស្លាប់ជាង​៥ពាន់នាក់​។

នៅពេលនេះ រដ្ឋាភិបាលអ៊ីរ៉ង់ បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនធុនតូច និងមធ្យម បើក​ដំណើរ​ការឡើងវិញ ក្រោយពេលចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះ ធ្លាក់ចុះខ្លាំង។ នេះជា​រឿង​ដ៏ប្រសើរបំផុត សម្រាប់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច​។

ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា មានអ្នកឆ្លងថ្មីធ្លាក់ចុះ រហូតដល់ទៅ​៥០ភាគរយ​ ហើយនេះជារឿងល្អបំផុត សម្រាប់ដំណើរការសេដ្ឋកិច្ច​។ ក្រោយការប្រកាសបើកទ្វារ តាំងពីព្រឹក ថ្ងៃទី​១៩ ខែមេសា រដ្ឋធានីតេអ៊ីរ៉ង់ ចាប់ផ្តើមមានមនុស្សកុះករឡើងវិញ ​បន្ទាប់ពី ហាង លក់ទំនិញផ្សេងៗ ចាប់ផ្តើមបើកទ្វារ ។

 តាមការប្រកាសរបស់រដ្ឋាភិបាល បណ្តាហាងលក់ទំនិញ ក្រុមហ៊ុនតូច និងមធ្យម ចាប់ផ្តើមបើកទ្វារដំណើរការឡើងវិញ លើកលែងតែមជ្ឈមណ្ឌលផ្សារទំនើប រោង​ភាព​យន្ត កន្លែងហាត់ប្រាណ…នៅបន្តបិទទ្វារដដែល។ រដ្ឋាភិបាលអ៊ីរ៉ង់​ បានបញ្ជាក់ថា ប្រសិនបើ អូសបន្លាយពេលវេលាថែមទៀត នឹងមានពលរដ្ឋយ៉ាងតិច​៤លាននាក់ អត់ការងារធ្វើ ហើយវានាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំងថែមទៀតផង៕ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9148723