Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាំ​ក្មេងស្រី​ទៅរួមភេទ​បាត់៣ថ្ងៃ ត្រូវសមត្ថកិច្ចចាប់បាន

កោះកុង៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពីគាត់បាន​នាំ​ក្មេងស្រី​ម្នាក់ អាយុ​១១​ឆ្នាំ ពង្រាត់ជាច្រើន​ថ្ងៃ យកទៅ​រួមភេទ​​។​

កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុងបានឲ្យដឹងនៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០នេះថា ​ជនសង្ស័យ​ឈ្មោះ ហុន ពេជ្រ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាង​ឡាន មាន​ទីលំនៅ ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​មរ​ភួ​មិ​ន្ទ។

ជុំវិញរឿងនេះ កាលវេលាម៉ោង៩ និង៥៩នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ម្តាយក្មេងស្រីរងគ្រោះបានមករាយការណ៏មកសមត្ថកិច្ចថា បានបាត់កូនស្រីឈ្មោះ ឡ.ម.រ អាយុ ១១ ឆ្នាំ មានទីលំនៅ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

ក្រោយពីទទួលបានការរាយការណ៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចុះស្រាវជ្រាវស្វែងរកក្មេងស្រីដែលបាត់ខ្លួនខាងលើ។

រហូតមកដល់ថ្ងៃទី១៧ ខែមេសា វេលាម៉ោង១២ថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានរកឃើញក្មេងស្រីរងគ្រោះខាងលើ នៅជាមួយឈ្មោះ ហុន ពេជ្រ។ ក្រោយពីបានសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយគ្នាពិតប្រាកដមែន៕ ដោយ៖ សួង សាម 

from: https://tnaot.com/km/m/detail/article/9147000