សង្ហាហើយចិត្តល្អ សុវត្ថិ មុន្នីវណ្ណ បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩
បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែជួបបញ្ហាវីរុសដ៏កាចសាហាវកូវីដ១៩ កំពុងតែវាយលុយ ទូទាំងពិភពលោក ជាមួយគ្នានោះដែររាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសជាតិ បានចេញសេចក្តីប្រកាសឲ្យប្រជាពលរដ្ឋប្រកាន់អនាម័យឲ្យបានខ្ជាប់។
ដោយឡែកកូនប្រុសបណ្តូលចិត្តកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីវណ្ណបង្ហាញទឹកចិត្តល្អប្រពៃ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩(COVID-19) ដែលកំពុងបន្តរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទូទាំងសាកលលោក ដោយបានចូលរួមបរិច្ចាគថវិកា ជូនទៅគណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩(COVID19)។
សុវត្ថិ មុន្នីវណ្ណ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន២០០,០០០រៀល (ម្ភៃម៉ឺនរៀល) ក្នុងរយៈពេល៦ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០៕
អត្ថបទដោយ៖ លក្ខិណា